បច្ចេកវិទ្យា
ក្រុមហ៊ុន ភីធីធី បដិសេធរឿងតំណលីង ដែលកំពុងវាយលុកពេញបណ្តាញទំនាក់ទំនងសង្គម
តំណលីងដែលកំពុងវាយលុកពេញបណ្តាញទំនាក់ទំនងសង្គម ពុំមែនជាសាររបស់ក្រុមហ៊ុន ភីធីធី ឡើយ ហេតុនេះ ដើម្បីសុវត្ថិភាព សូមបងប្អូនកុំចុចលើតំណភ្ជាប់ណាមួយ ដែលមិនមានប្រភពច្បាស់លាស់ និងសូមកុំបំពេញនូវព័ត៌មានផ្ទាល់ខ្លួនឱ្យសោះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ក្រុមហ៊ុន ភីធីធី កាលពីម្សិលមិញនេះ។

សូមជម្រាបថា ថ្មីៗនេះ ម្ចាស់គណនីហ្វេសប៊ុកជាច្រើន ទទួលបានសារដូចៗគ្នាពីប្រភពក្លែងបន្លំធ្វើជាក្រុមហ៊ុន ភីធីធី ដោយផ្ញើសារបោកបញ្ឆោតថា ទទួលបានរង្វាន់ពីក្រុមហ៊ុន ក៏ដូចជាឱ្យចូលរួមលេងហ្គេមជាដើម។ ប្រការនេះ ជនអនាមិក អាចធ្វើឡើងក្នុងគោលបំណងមិនល្អប្រការណាមួយ ទាក់ទងនឹងបទល្មើសបច្ចេកវិទ្យា ដោយបន្លំទាញយកទិន្នន័យពីទូរសព្ទដៃជនរងគ្រោះ ដូចដែលធ្លាប់មានកន្លងមក។
ជុំវិញករណីនេះ ក្រុមហ៊ុនបញ្ជាក់បន្ថែមថា ក្រុមហ៊ុនពុំមានកម្មវិធីផ្តល់រង្វាន់ ឬលេងហ្គេមអ្វីឡើយ ហើយផេកផ្លូវការរបស់ក្រុមហ៊ុនផ្ទាល់ គឺ PTTOR Cambodia ចំណែកឯផេក ឬបណ្តាញសង្គមផ្សេងទៀត ក្រុមហ៊ុនមិនទទួលស្គាល់នោះឡើយ។
គួររំលឹកថា មនុស្សជាច្រើន បានក្លាយជាជនរងគ្រោះនៃបទល្មើសបច្ចេកវិទ្យាមិនដឹងខ្លួន ដោយសារតែការមិនសូវយល់ច្បាស់ទាក់ទងនឹង បច្ចេកវិទ្យា និងមិនដឹងពីរបៀបនៃការការពារសុវត្ថិភាពប្រព័ន្ធអនឡាញ។ ជាក់ស្តែង បច្ចុប្បន្នបទល្មើសនៃបច្ចេកវិទ្យា កំពុងកើតមានឡើងជាបន្តបន្ទាប់ក្រោមរូបភាពផ្សេងៗគ្នា បង្កឲ្យអ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទាំងអស់ ពិបាកក្នុងការបែងចែក។ ដូចនេះ ដើម្បីការពារសន្តិសុខលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា គប្បីកុំចុចចូលលីងដែលមិនដឹងប្រភពច្បាស់ឱ្យសោះ៕
វិធីប្លែកៗ ជនអានាមិកប្រើដើម្បីបោកបញ្ឆោត តាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៧ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


