បច្ចេកវិទ្យា
វិធីប្លែកៗ ជនអានាមិកប្រើដើម្បីបោកបញ្ឆោត តាមប្រព័ន្ធបច្ចេកវិទ្យា
មនុស្សជាច្រើន បានក្លាយជាជនរងគ្រោះនៃល្មើសបច្ចេកវិទ្យាមិនដឹងខ្លួន ដោយសារតែការមិនសូវយល់ច្បាស់ទាក់ទងនឹង បច្ចេកវិទ្យា និងមិនដឹងពីរបៀបនៃការការពារសុវត្ថិភាពប្រព័ន្ធអនឡាញ។ ជាក់ស្តែង បច្ចុប្បន្នបទល្មើសនៃបច្ចេកវិទ្យា ក៏កើតមានឡើងជាបន្តបន្ទាប់ក្រោមរូបភាពផ្សេងៗគ្នា បង្កឲ្យអ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទាំងអស់ ពិបាកក្នុងការបែងចែក។

តាមរយៈនាយកដ្ឋានបទល្មើសបច្ចេកវិទ្យា ក៏ធ្លាប់បានចែករំលែកវិធីសាស្ត្រប្លែកៗមួយចំនួន ដែលជនទុច្ចរិតបានប្រើ ដើម្បីបោកបញ្ឆោតជនរងគ្រោះ ជារឿយៗផងដែរ ដែលរួមមាន៖
១. ប្រើឈ្មោះនិងនិមិត្តសញ្ញា ស្រដៀងនឹងទំព័រផ្សព្វផ្សាយក្រុមហ៊ុនហ្វេសប៊ុក ផ្ញើលីង ដើម្បីបញ្ឆោតឱ្យទាញយកមេរោគ
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានរកឃើញព័ត៌មានស្តីពីការបោកបញ្ឆោតថ្មី ចំពោះអ្នកដែលគ្រប់គ្រងផេក អាជីវកម្ម កំពុងព្យាយាមប្រើប្រាស់ឈ្មោះ និងនិមិត្តសញ្ញាស្រដៀងទៅនឹងក្រុម ឬទំព័រផ្សព្វផ្សាយរបស់ក្រុមហ៊ុន Facebook ក្នុងការផ្ញើដំណរលីង (Fake Link) បញ្ឆោតឱ្យជនរងគ្រោះទាញយកមេរោគរបស់ពួកគេ។ ពាក់ព័ន្ធនឹងករណីតំណលីងនេះដែរ នាយកដ្ឋានណែនាំថា បើមិនស្គាល់តំណភ្ជាប់ (Link) ច្បាស់ទេ មិនត្រូវចុចលើវាដាច់ខាត និងត្រូវលុបចោលដើម្បីសុវត្ថិភាពលើឧបករណ៍គណនី (ដូចភ្ជាប់ក្នុងរូបភាពខាងក្រោម)។


២. បន្លំជាអ្នកចង់ទិញទំនិញពីផេក ហើយផ្ញើ file ឲ្យម្ចាស់ផេកបើកតាមកុំព្យូរទ័រ ដោយប្រាប់ថារូបភាពដែលត្រូវកុម្ម៉ង់
ជារឿងដែលកើតឡើងនាពេលថ្មីៗនេះដែរ អ្នកលក់អនឡាញម្នាក់ ទទួលបានការបញ្ជាទិញពីគណនីហ្វេសប៊ុកឈ្មោះ Sy Kosal ដែលបានឆាតទៅកុម្ម៉ង់ឥវ៉ាន់ ១៥ឈុតពីម្ចាស់ផេក និងបានផ្ញើ file link មួយ (តាមការគូសបញ្ជាក់ file នោះ មិនអាចបើកតាមទូរសព្ទដៃបានទេ គឺតម្រូវឲ្យបើកតាមកុំព្យូទ័រ)។ ជនសង្ស័យបានប្រាប់ថា ខ្លួនបានរើសម៉ូដ និងទំហំដាក់ក្នុងហ្វាល់នោះ។
លុះក្រោយពេលដែលម្ចាស់ផេកបើកមើល file នោះរួច ស្រាប់តែគណនីជនខាងលើ លែងឆ្លើយឆ្លងជាមួយគាត់ ហើយមួយសន្ទុះក្រោយមក គណនីធនាគាររបស់គាត់ ក៏លោតបញ្ជាក់ពីការបង់លុយមិនជោគជ័យ ទៅឲ្យកូដហ្វេសប៊ុកមួយ ចំនួន២ដង ដោយលើកទីមួយ ៥០០ដុល្លារ និងលើកទីពីរ ៣០០ដុល្លារ។ ជាសំណាង ម្ចាស់ផេកលក់ទំនិញអនឡាញខាងលើ មិនមានសាច់ប្រាក់គ្រប់គ្រាន់តាមទំហំដែល Hacker បានដាក់ និងធ្វើឲ្យគាត់បានដឹងទាន់ពេលវេលា និងប្តូរលេខសម្ងាត់ភ្លាមៗ។

៣. ផ្ញើតំណលីងឲ្យតាម SMS ដើម្បីឲ្យអ្នកចូលទៅបំពេញព័ត៌មានក្នុងតេឡេក្រាម ដើម្បីយកគណនីនោះមកគ្រប់គ្រង
បើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ករណីនេះ គឺជនអនាមិកបានផ្ញើតំណលីង Link ក្លែងក្លាយ ដូចភ្ជាប់ ក្នុងរូបភាពខាងក្រោម) ទៅកាន់សារទូរសព្ទ SMS ឲ្យយើងបំពេញព័ត៌មានតាមកម្មវិធី Telegram។ ក្នុងនោះ នាយកដ្ឋានអះអាងថា បើសិនជាយើងធ្វើតាមការណែនាំនោះ គេនឹងយកគណនីតេឡេក្រាមរបស់យើងមកគ្រប់គ្រងបាន។

៤. ស្នើសុំឱ្យផ្ញើ Screenshot របស់កម្មវិធី Telegram
ជនខិលខូច បានធ្វើការលួងលោមបោកបញ្ឆោត ដើម្បីលួចយកលេខកូដសម្ងាត់ពីជនរងគ្រោះ ដោយការស្នើឲ្យជនរងគ្រោះ ធ្វើការថតស្រ្គីនទូរសព្ទ (Screenshot) ខណៈពេលជនខិលខូច កំពុងព្យាយាមចូលទៅក្នុងគណនីរបស់ជនរងគ្រោះ ស្របពេលលេខកូដសម្ងាត់ (OTP) លោតលើស្រ្គីនទូរសព្ទ និងបានផ្ញើទៅជនខិលខូចដោយមិនដឹងខ្លួន។ បន្ទាប់មកជននោះនឹងចូលទៅប្រើប្រាស់តេឡេក្រាមរបស់ជនរងគ្រោះ និងធ្វើការប្ដូរលេខទូរសព្ទដើម្បីកាន់កាប់តេឡេក្រាម នោះទាំងស្រុងតែម្តង។

៥. បន្លំជាសមាជិកណាម្នាក់របស់ជនរងគ្រោះ ប្រាប់ឲ្យផ្ទេរប្រាក់
ជនខិលខូច បានឆបោកប្រាក់ជនរងគ្រោះ ដោយប្រើគណនីបណ្តាញសង្គមនៃសមាជិកណាមួយរបស់គ្រួសារ សាច់ញាតិ មិត្តភក្តិ ឬថ្នាក់ដឹកនាំស្ថាប័ននៃជនរងគ្រោះ ដែលជនទុច្ចរិតនោះលួចបាន រួចផ្ញើសារជាអក្សរ ឬជាសំឡេង បន្លំជាសមាជិកណាមួយរបស់ជនរងគ្រោះ ដើម្បីសុំខ្ចីប្រាក់ ឬផ្ទេរប្រាក់ឲ្យបន្ទាន់ក្នុងរយៈពេលខ្លី តាមកម្មវិធីទូរស័ព្ទចល័ត តាមភ្នាក់ងារគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឬគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដែលអាចផ្ទេរប្រាក់បានងាយស្រួល និងឆាប់រហ័ស។

៦. បន្លំជាបុគ្គលិកស្ថាប័ន្ថណាមួយ ឬធនាគារ
ករណីនេះ កើតមានច្រើនមកហើយ មួយរយៈពេលមុន មិនត្រឹមតែបន្លំជាបុគ្គលិកក្រុមហ៊ុន ថែមទាំងមានជនខិលខូច បន្លំខ្លួនជាបុគ្គលិកអគ្គិសនីកម្ពុជាថែមទៀត ដោយទាក់ទងទៅជនរងគ្រោះ ឲ្យផ្ទេរប្រាក់តាមមធ្យាបាយផ្សេងៗឲ្យខ្លួន ក្រោមហេតុផលបង់ថ្លៃប្រើប្រាស់អគ្គិសនីប្រចាំខែ ថ្លៃប្តូរនាឡិកាស្ទង់ ប្តូរឌីស្យុងទ័រ ប្តូរបរិក្ខារអគ្គិសនីមួយចំនួន ដើម្បីចៀសវាងការផ្អាកកាផ្គត់ផ្គង់ ឬការកាត់ផ្តាច់ចរន្តអគ្គសនីជាដើម។ មួយទៀត គឺបន្លំខ្លួនជាបុគ្គលិកធនាគារ ទាក់ទងទៅជនរងគ្រោះឲ្យប្រាប់ពីលេខសម្ងាត់គណនី ឬព័ត៌មានជាក់លាក់ណាមួយពីគណនីធនាគាររបស់ជនរងគ្រោះ។

ក្រៅពីនេះ នៅមានមធ្យោបាយជាច្រើនទៀត ដែលជនខិតខូចបានប្រើ ដើម្បីបោកបញ្ឋោតជនរងគ្រោះ ហើយកន្លងមក សមាគមធនាគារកម្ពុជា រួមនឹងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានចែករំលែក និងចេញសេចក្តីណែនាំ ជាច្រើនលើក នូវរបៀបនៃការការពារសុវត្តិភាពលើប្រព័ន្ធបច្ចេកវិទ្យាផងដែរ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ