បច្ចេកវិទ្យា
Facebook បង្កើតកម្មវិធីសប្បាយៗអបអរពិធីបុណ្យចូលឆ្នាំខ្មែរដោយរក្សាសុវត្ថិភាព
ក្រុមហ៊ុន Facebook អបអរពិធីបុណ្យចូលឆ្នាំខ្មែរជាមួយកម្មវិធីសប្បាយៗដើម្បីឱ្យពលរដ្ឋកម្ពុជា រក្សាសុវត្ថិភាព និងរីករាយពិធីបុណ្យចូលឆ្នាំខ្មែរជាមួយការដាក់ដំណើរការកម្មវិធី AR filters ស៊ុមរូបថតប្រូហ្វាលលើក Faebook និងស្ទីគឃ័រថ្មីៗក្នុង Facebook និង Instagram។

ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាពិធីអបអរដ៏សំខាន់មួយក្នុងប្រទេសកម្ពុជា ពោលគឺជាពេលវេលាដ៏ស្រស់ស្រាយដែលសមាជិកក្រុមគ្រួសារ និងមិត្តភក្តិមកជួបជុំគ្នាដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី បានធ្វើបុណ្យ ធ្វើល្អ និងជូនពរគ្នាទៅវិញទៅមក។
បេសកកម្មរបស់ក្រុមហ៊ុន Facebook គឺភ្ជាប់ទំនាក់ទំនងមនុស្សក្នុងពិភពលោកឱ្យកាន់តែជិតស្និទ្ធ ដើម្បីជួយឱ្យមនុស្សមានទំនាក់ទំនងជាមួយញាតិមិត្តនៅគ្រប់ទីកន្លែង។ ជំងឺកូវីដ-១៩ បន្តបង្កផលប៉ះពាល់ដល់មនុស្សគ្រប់គ្នា ក្នុងនោះប្រទេសកម្ពុជា នៅតែបន្តអនុវត្តតាមវិធានការរក្សាគម្លាតសុវត្ថិភាព និងការរឹតត្បិតការធ្វើដំណើរ។ ប៉ុន្តែប្រជាពលរដ្ឋកម្ពុជានៅតែអាចអបអរពិធីបុណ្យចូលឆ្នាំខ្មែរ ជាមួយគ្នាបានដដែល តាមរយៈអនឡាញ។

ក្រុមហ៊ុន Facebook ផ្តល់ការគាំទ្ររបស់ខ្លួនតាមរយៈ ការជួយមនុស្សឱ្យភ្ជាប់ទំនាក់ទំនងជាមួយ មនុស្សជាទីស្រលាញ់របស់ពួកគេ និងរីករាយតាមរយៈការដាក់ដំណើរការកម្មវិធី (Features) សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរតាមអនឡាញ #អបអរពិធីបុណ្យចូលឆ្នាំខ្មែរ (#HappyKhmerNewYear) ដោយសហការជាមួយអ្នករចនាគំនូរល្បីឈ្មោះអន្តរជាតិគឺ លោក Kantapon ‘Gongkan’ Metheekul ដែលប្រែក្លាយសិល្បៈ teleport ដ៏ល្បីឈ្មោះរបស់គាត់ទៅជាកម្មវិធីសប្បាយៗនៅលើ Facebook និង Instagram សម្រាប់ការអបអរពិធីបុណ្យចូលឆ្នាំថ្មីក្នុងប្រទេសកម្ពុជា។
នេះគឺជាវិធី ដែលអាចបង្កើតភាពសប្បាយរីករាយថ្មីមួយចំនួន ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរនៅលើ Facebook និង Instagram នៅឆ្នាំនេះ ដោយការភ្ជាប់ទំនាក់ទំនងពីចម្ងាយជាមួយមិត្តភក្តិ និងមនុស្សជាទីស្រលាញ់កាន់តែប្រសើរ។
របៀបបង្កើតមាតិកាបុណ្យចូលឆ្នាំខ្មែរដ៏រីករាយជាមួយនឹងកម្មវិធី (Features) សប្បាយៗពីបណ្តាញទំនាក់ទំនងសង្គម Facebook៖

ទី១, ដើម្បីប្តូរស៊ុមប្រូហ្វាល Facebook របស់អ្នក សូមចុចលើរូបថតប្រូហ្វាលរបស់អ្នក ហើយជ្រើសយក “Add Frame” រកមើលឃ្លា ឬវាយឃ្លា “Khmer New Year by Gongkan” ដើម្បីប្តូរស៊ុមរូបថត។
ទី២, សម្រាប់ AR effects/ស្ទីគឃ័រ សូមចូលទៅកាន់ Effect Gallery នៅលើ Stories របស់ Instagram ឬ Stories giphy tray ហើយស្វែងរកឈ្មោះអ្នករចនាគំនូរ “Gongkan”។
ទី៣, Or simply click Link: https://www.instagram.com/ar/2981494935459809
ទី៤, ឬគ្រាន់តែចុចលើលីងនេះ៖ ttps://www.instagram.com/ar/2981494935459809
ទី៥, ជ្រើសរើស Effect ដែលអ្នកចូលចិត្ត ឬបន្ថែមស្ទីគឃ័រ ដែលអ្នកចង់បានទៅកាន់រូបភាព ឬវីដេអូ។
សូមកុំភ្លេចបន្ថែម (Add) #អបអរពិធីបុណ្យចូលឆ្នាំខ្មែរ (#HappyKhmerNewYear) និងភ្ជាប់ (Tag) ទៅកាន់មិត្តភក្តិ គ្រួសារ និងមនុស្សជាទីស្រលាញ់របស់អ្នក និងរីករាយរួមគ្នា ខណៈដែលរក្សាខ្លួនឱ្យមានសុវត្ថិភាពក្នុងឆ្នាំថ្មីនេះ៕
អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


