ចរាចរណ៍
រថយន្ត ០១ គ្រឿង បើកលឿនបុករបាំងថ្មពុះចែកផ្លូវបាក់ ០២ ផ្ទាំង ក្រឡាប់ផ្ងារជើង
បុរសម្នាក់ បើករថយន្ត Mazda EZ-60 រ៉េចង្កូតបុករបាំងថ្មពុះចែកផ្លូវ បាក់ ០២ ផ្ទាំង បណ្ដាលឲ្យក្រឡាប់ផ្ងារជើង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០២ និង ៤០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះទី ០១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីអ្នកធ្វើដំណើរស្របគ្នាបានឲ្យដឹងថា មុនកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត ០១ គ្រឿង ម៉ាក Mazda EV-60 ពាក់ស្លាកលេខ ភ្នំពេញ 2CJ-6862 តាមបណ្ដោយផ្លូវលេខ ៥៩៨ ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរបាំងថ្មចំនួន ០២ ផ្ទាំងបាក់។ ចំណែកឯរថយន្តបានបាក់កង់ខាងមុខ រួចក៏ក្រឡាប់ផ្ងារជើងតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕
អត្ថបទ ៖ រដ្ឋា

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


