ចរាចរណ៍
រថយន្ដ PRIUS បុករះរ៉ឺម៉ក និងម៉ូតូ៤គ្រឿង បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាល៥នាក់
យ៉ាងហោចណាស់មានមនុស្សចំនួន៥នាក់បានរងរបួសធ្ងន់ស្រាលត្រូវកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បង្កដោយបុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តតូយូតា PRIUS បញ្ច្រាសទិសដៅចរាចរណ៍បុករះពេញទំហឹង។

ហេតុការណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ស្ថិត នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះម្នាក់ក្នុងចំណោម៤នាក់ មានឈ្មោះ បូ វ៉ាយ ភេទប្រុស អាយុ៣៤ឆ្នាំ រងរបួសបាក់ភ្លៅខាងឆ្វេង មានទីលំនៅភូមិតាងួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរ៉ឺម៉កជាងម៉ាស៊ីនត្រជាក់មួយគ្រឿង រ៉ឺម៉កសម្រាប់ដឹកអីវ៉ាន់លក់ដូរមួយគ្រឿង រួមជាមួយម៉ូតូ២គ្រឿងទៀតកំពុងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកេីតទៅលិច លុះមកដល់ចំណុចកេីហេតុស្រាប់តែមានបុរសម្នាក់ បេីករថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពាក់ផ្លាកលេខ ភ្នំពេញ 2BP-9352 បេីកក្នុងល្បឿន លឿនរ៉េចង្កូតបញ្ច្រាសទិសដៅចរាចរណ៍ ជ្រុលទៅបុករះទាំងរ៉ឺម៉ក និងម៉ូតូបណ្តាលឲ្យមានមនុស្ស ៥នាក់ រងរបួសធ្ងន់ស្រាលក្នុងនោះមានម្នាក់របួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះ។

ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌបានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


