Connect with us

ព័ត៌មានជាតិ

រួមគ្នាដើម្បីសម្រស់ទីក្រុង! អាជ្ញាធរខណ្ឌឫស្សីកែវ ក្រើនរំលឹកអាជីវករចូលរួមរៀបចំសណ្តាប់ធ្នាប់ឲ្យបានខ្ជាប់ខ្ជួន

បានផុស

នៅ

អាជ្ញាធរខណ្ឌឫស្សីកែវ ក្រើនរំលឹកដល់អាជីវករចូលរួមរៀបចំសណ្តាប់ធ្នាប់ឲ្យបានខ្ជាប់ខ្ជួន ដើម្បីថែរក្សាសោភ័ណភាពទីក្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង កាលពីរសៀលថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៦ គណៈបញ្ជាការឯកភាពសង្កាត់ទួលសង្កែទី ០១ ដឹកនាំដោយ លោកស្រី រាជ ផាវឿន បានចុះជូនដំណឹងពីការរៀបចំសណ្តាប់ធ្នាប់ និង សម្អាតលើដងផ្លូវដល់អ្នកប្រកបអាជីវកម្ម និង អ្នកលក់ដូរលើផ្លូវសាធារណៈ ក្នុងមូលដ្ឋានទួលសង្កែទី ០១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកស្រី រាជ ផាវឿន ប្រធានគណៈបញ្ជាការឯកភាពសង្កាត់ទួលសង្កែទី ០១ បានឲ្យដឹងថា កម្លាំងសណ្តាប់ធ្នាប់ បានចុះជូនដំណឹងស្តីពីការរៀបចំសណ្តាប់ធ្នាប់ និង ធ្វើអនាម័យតាមដងផ្លូវសាធារណៈឲ្យមានរបៀបរៀបរយ និង សោភ័ណភាពលើចិញ្ចើមផ្លូវ នៅកំណាត់ផ្លូវជាតិលេខ ០៥ មុខរោងចក្រ (សេងយ៉ុង) និង កែងស្តុប ផ្លូវ ៦៨ , កំណាត់ផ្លូវ ៦២R , កំណាត់ផ្លូវលេខ ១០៥ ខាងលិចផ្សារសាំហាន់។

អាជ្ញាធរ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋប្រកបអាជីវកម្ម និង អ្នកលក់ដូរលើផ្លូវសាធារណៈទាំងអស់ ត្រូវចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរឲ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាថែរក្សាសណ្តាប់ធ្នាប់ និង អនាម័យឲ្យមានសោភ័ណភាពល្អ៕
អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម