ចរាចរណ៍
គ្រាន់តែបើកឲ្យធ្វើដំណើរវិញ មួយថ្ងៃម្សិលមិញ ឆក់ជីវិតមនុស្ស ៧ នាក់លើដងផ្លូវ
តាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី០៩ ខែឧសភា ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន១២លើក ក្នុងនោះធ្វើឲ្យមនុស្សស្លាប់ចំនួន០៧ នាក់ របួសចំនួន១៣ នាក់ ក្នុងនោះរបួសធ្ងន់ចំនួន១០នាក់ ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមរាជធានី ខេត្ត ចំនួន០៩។

ចំណែករយៈពេល១២៩ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៩៥១ លើក ធ្វើឲ្យមនុស្សស្លាប់ចំនួន៥៤៣នាក់ របួសចំនួន១៣២៨ នាក់ របួសធ្ងន់ចំនួន៧៨៣នាក់ ហើយរយៈពេល១២៩ ថ្ងៃនេះដែរ មានយានយន្តល្មើសចំនួន៧៧៥៩៦គ្រឿង ត្រូវបានពិនិត្យ និងពិន័យ។ ក្នុងនោះ ម៉ូតូចំនួន៥៦៨៤៧ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន២០៧៤៩ គ្រឿង ក្នុងនោះរថយន្តតូចចំនួន១៦១៤៣ គ្រឿង និងរថយន្តធំចំនួន៤៦០៦ គ្រឿង។
ទាក់ទងករណីនេះ លោកឧត្តមសេនីយ៏ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានឲ្យដឹងដែរថា សម្រាប់ថ្ងៃទី០៩ ខែឧសភានេះដែរ នគរបាលចរាចរណ៏ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន៣០៨ គ្រឿង ក្នុងនោះមានម៉ូតូចំនួន១៦៨ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន១៤០ គ្រឿង។ ក្នុងចំណោមម៉ូតូល្មើសទាំង១៦៨ គ្រឿងនោះ បើកបរដោយអត់មួកសុវត្ថិភាពចំនួន១៦៣ នាក់, បើកបរល្មើសសញ្ញាចំនួន០១ គ្រឿង,បើកបរដោយអត់ស្លាកលេខចំនួន០២ គ្រឿង និងបើកបរប្រើទូរស័ព្ទចំនួន០២ នាក់។
ចំណែករថយន្តទាំង១៤០ គ្រឿងនោះ មានរថយន្តតូចចំនួន៩១ គ្រឿង និងរថយន្តធំចំនួន៤៩ គ្រឿង ហើយក្នុងចំណោមយានយន្តទាំងនោះ មានល្មើសល្បឿនចំនួន១៩ គ្រឿង, អត់មានប័ណ្ណបើកបរចំនួន០៨ នាក់, អត់ខ្សែក្រវ៉ាត់ចំនួន៨៧ នាក់, លើសចំណុះចំនួន០៦ គ្រឿង, អត់ស្លាកលេខចំនួន០៥ គ្រឿង, បើកបរប្រើទូរសព្ទចំនួន១១ នាក់, អត់ឆៀក០២ នាក់ និងអាជីវកម្មចំនួន០២ គ្រឿង៕
កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន