ចរាចរណ៍
ម៉ូតូ២គ្រឿង បុកគ្នាលាន់ដូចរន្ទះ ស្ត្រីម្នាក់របួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិនដឹងថា ស្លាប់ ឬ រស់
បន្ទាយមានជ័យ ៖ ម៉ូតូ២គ្រឿងបុកគ្នាលាន់ដូចរន្ទះ បណ្ដាលឲ្យស្ត្រីម្នាក់របួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិនដឹងថា ស្លាប់ ឬ រស់ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៩ខែឧសភា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥៦A ខាងត្បូងក្លោងទ្វារវត្តថ្មពួកចម្ងាយ៧០០ម៉ែត្រ ស្ថិតក្នុងភូមិគំរូ ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកថ្មពួក បានឲ្យដឹងបន្តទៀតថា ជនរងគ្រោះមានឈ្មោះធី ស្រីណែត ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ នគរបាលស្រុកថ្មពួកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា មុនពេលកើតហេតុនោះ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខប.មានជ័យ 1J-2582។
ចំណែកម៉ូតូម្ខាងទៀតម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1N-6724 អ្នកបើកមានឈ្មោះហេង លីហុង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិគំរូ ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ពីត្បូងទៅជើង ពេលបើកមកដល់ចំណុចកើតហេតុបានប្តូរគន្លងផ្លូវបត់ឆ្វេងមិនបានប្រយ័ត្នស្របពេលនោះក៏ត្រូវម៉ូតូស្ត្រីរងគ្រោះមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ក៏បុកចំគូទម៉ូតូបណ្តាលឲ្យម៉ូតូដួលស្ត្រីរបួសធ្ងន់ក្រោយពីកើតហេតុហើយត្រូវបាននគរបាលដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក តែដោយអាការៈរបួសធ្ងន់ធ្ងរពេក ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី។ វត្ថុតាងម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញយក មករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកថ្មពួក រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
ដោយ ៖ វ៉ាន់ណាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


