ចរាចរណ៍
ជនជាតិចិនបេីករថយន្តបុកម៉ូតូអូសជាច្រេីនគីឡូបណ្តាល ឱ្យនារីម្នាក់ស្លាប់និងម្នាក់ទៀត រងរបួសធ្ងន់
នារីម្នាក់ស្លាប់នឹងម្នាក់ទៀតរងបានរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យភ្លាមៗខណៈជិះម៉ូតូឌុបគ្នាត្រូវជនជាតិចិនបើករថយន្តបុកនៅចំណុចផ្លូវបំបែកជាបួននិងអូសជាច្រើនគីឡូម៉ែត្រ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១២នឹង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវលេខ៣៦០ កែងនឹងផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងអូសដល់ចំណុចមុខសាលាហ៊ុននាង តាមបណ្តោយផ្លូវលេខ៤៨៨ ក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន។
សពនាងរងគ្រោះឈ្មោះ ស្រីនីត អាយុជាង២០ ចំណែកអ្នករងរបួសមិនទាន់ស្គាល់អត្ដសញ្ញាណនៅឡើយ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍គេបានឃើញជនជាតិចិនបើករថយន្តម៉ាក MG ពណ៌ខ្មៅ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៦០ ខណៈពេលមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួនក៏បានជ្រុលទៅបុកជាមួយនឹងម៉ូតូរបស់ជនរងគ្រោះ កំពុងជិះឌុបគ្នាពេញទំហឹងបណ្ដាលឲ្យម៉ូតូនឹងនារីម្នាក់គៀបជាប់នឹងកាងរថយន្តអូសរហូតមកដល់ ទល់មុខនឹងសាលាហ៊ុននាង បឹងត្របែក ទើបរបូតចេញពីកាងរថយន្តបណ្ដាលឱ្យនារីម្នាក់ស្លាប់ ចំណែករថយន្តបង្កព្យាយាមបើករត់តែត្រូវបាន ប្រជាពលរដ្ឋដេញចាប់បាន និងវាយម្ចាស់រថយន្តទ្រោមខ្លួនទើបប្រគល់ទៅឲ្យសមត្ថកិច្ច។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់បានទាក់ទងទៅសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ យករថយន្ត និងម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុករង់ចាំដោះស្រាយគ្នាទៅតាមនិតិវិធីច្បាប់។ចំណែកសពជនរងគ្រោះបានធ្វើកំណត់ហេតុរួចរាល់ក៏បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទ៖ សុខា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២០ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


