ចរាចរណ៍
ម៉ូតូ២គ្រឿង បុកគ្នាលាន់ដូចរន្ទះបណ្តាលឲ្យមនុស្សរបួសធ្ងន់ស្រាល២នាក់
បន្ទាយមានជ័យ ៖ មានម៉ូតូ២គ្រឿងបុកគ្នាលាន់ដូចរន្ទះ បណ្តាលឲ្យមនុស្សរបួសធ្ងន់ស្រាល២នាក់នៅវេលាម៉ោង១១និង២៥នាទីព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥៦Aចំណុចផ្លូវបំបែកជាបី ចូលទៅឃុំតាផូ ស្ថិតក្នុងភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

នគរបាលស្រុកស្វាយចេកបានឲ្យដឹងថា មុនពេលកើតហេតុនោះម៉ូតូម៉ាកSuzuki ពាក់ស្លាកលេខ រដ្ឋ1.561អ្នកបើកឈ្មោះ សាន់ចរណៃភេទស្រី អាយុ ២៤ ឆ្នាំ មានទីលំនៅ ភូមិកោកកី ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ អ្នករួមដំណើរ ឈ្មោះ រិន ស្រីវីន ភេទស្រី អាយុ២៤ឆ្នាំ ធ្វើដំណើរស្របគ្នាពីជើងទៅត្បូងលុះជិះមកដល់កន្លែងកើតហេតុមានម៉ូតូ១ទៀតម៉ាកហុងដាឌ្រីម ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខប.មានជ័យ1V.0982 អ្នកបើកឈ្មោះ អួន វ៉ាន់ដេត ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិរការថ្មី ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ម៉ូតូម៉ាកSuzuki បានបត់ឆ្វេងមិនបានប្រយ័ត្ន ត្រូវបានម៉ូតូម៉ាកហុងដាទ្រីមបុកពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូម៉ាកហុងដាទ្រីមរងរបួសក្បាលធ្ងន់ដោយមិនបានពាក់មួកសុវត្ថិភាពផង។

ក្រោយពីកើតហេតុហើយសមត្ថកិច្ច បញ្ជូនទៅមន្ទីរពេទ្យបង្អែក ស្រុកស្វាយចេក រួចបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង។ ម៉ូតូទាំង២គ្រឿងនគរបាលចរាចរណ៍យកមករក្សាទុកនគរបាលស្រុកស្វាយចេក រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
ដោយ ៖ វ៉ាន ណាង


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់