ចរាចរណ៍
ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅស្រុកមង្គលបូរី
មានមនុស្សស្លាប់១នាក់ និង របួសធ្ងន់១នាក់ ដោយសារតែម៉ូតូ២គ្រឿងបុកគ្នាលាន់ដូចរន្ទះនៅ នៅវេលាម៉ោង៧យប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នៅលើផ្លូវក្រាលកៅស៊ូពីចំណោមទៅភ្នំតូច ស្ថិតក្នុងភូមិតាសល់ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតមាន ឈ្មោះស្ងួន ប៊ុនហួត ភេទប្រុស អាយុ៦០ឆ្នាំ នៅភូមិតាសល់ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងអ្នករបួសធ្ងន់មានឈ្មោះ សូ ទិត្យ ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិគោកសំរោង ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទាំង២នាក់សុទ្ធតែអត់បានពាក់មួកសុវត្ថិភាព។ នគរបាលបានបញ្ជាក់ឲ្យដឹងបន្តថា នៅមុនពេលកើតហេតុឈ្មោះ សូ ទិត្យ បានបើកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ1T.6196 ក្នុងទិសដៅពីលិចទៅកើតពេលបើកដល់ដល់កន្លែងកើតហេតុបានរេចង្កូតទៅបុកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ1U6748 អ្នកបើកមានឈ្មោះ ស្ងួន ប៊ុនហួតពេញទំហឹងបណ្តាលឲ្យ ឈ្មោះ ស្ងួន ប៊ុនហួត ស្លាប់នៅនឹងកន្លែង ចំណែកឈ្មោះសូទិត្យ រងរបួសធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តមិត្តភាព កម្ពុជ ជប៉ុន នៅស្រុកមង្គលបូរី។



នគរបាលបានបញ្ជាក់បន្តថា មូលហេតុបង្កឲ្យគ្រោះថ្នាក់បណ្តាលមកពីអ្នកបើកម៉ូតូឈ្មោះ សូ ទិត្យ មិនប្រកាន់ស្តាំ។ សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូទាំង២គ្រឿង សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី