ចរាចរណ៍
ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបុកស្លាប់ម្នាក់ រងរបួសធ្ងន់ពីរនាក់ នៅស្រុកឈូក
មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងពីរនាក់ទៀតរងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ខណៈជនរងគ្រោះទាំងបីនាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាឆ្លងកាត់ផ្លូវមិនប្រយ័ត្ន ក៏ត្រូវរថយន្តបុកពេញទំហឹង បណ្តាលឲ្យមានស្លាប់ និងរបួសតែម្តង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ រវាងរថយន្តនិងម៉ូតូបើកឆ្លងផ្លូវ លើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១២-១១៣ ស្ថិតនៅភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរម៉ូតូបង្កឈ្មោះ ជន ជេម ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិចំការមន ឃុំតាកែន ស្រុកឈូក ខេត្តកំពត បានស្លាប់កន្លែងកើតហេតុ បើកបរម៉ូតូC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1D-1657 ខូចខាតធ្ងន់ធ្ងរ និងអ្នករួមដំណើរពីរនាក់ ១. ឈ្មោះ ចាន់ ជាង ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅជាមួយគ្នា រងរបួសធ្ងន់, ២. ឈ្មោះ ជាង ចិត្រា ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅជាមួយគ្នា រងរបួសធ្ងន់។ អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាពភាពទាំងបីនាក់។

ដោយឡែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2BD-7082 នៅនឹងកន្លែងកើតហេតុ ដែលរងខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ។


បច្ចុប្បន្នសាកសពត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ដោយឡែកវត្ថុតាងសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឈូកសម្រាប់ដោះស្រាយនៅពេលក្រោយ៕
អត្ថបទ៖ សេង ណារិទ្ធ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម



