ចរាចរណ៍
នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកពន្យល់ច្បាស់ៗ ក្រោយផ្ទុះការវែកញែករឿងឡានធំនិងតូចកៀបគ្នាលើស្ពានតូចចង្អៀត
ភ្នំពេញ ៖ ផ្ទុះការចាប់អារម្មណ៍មួយបន្ទាប់ពីមានការបង្ហោះចែករំលែកនូវករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងរវាងរថយន្តធុនធំនិងតូច២គ្រឿងកៀបគ្នានៅលើស្ពានបណ្តាលឲ្យរងការខូចខាតជាដំណំ។

ផ្អែកតាមរយៈរូបភាពប៉ុន្មានសន្លឹកដែលត្រូវបានគេ បង្ហោះចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក នេះហើយទើបធ្វើឲ្យមហាជននិងលេងបណ្តាញសង្គមហ្វេសប៊ុកផ្ទុះការវិភាគវែកញែក ខណៈមតិខ្លះថា ឡានធំជាអ្នកខុសឯខ្លះទៀតថា ឡានតូចជាអ្នកខុសព្រោះឃើញឡានធំមកហើយនៅខំរុលទៅទៀតមិនព្រមឈប់សិន។

យ៉ាងណាមិញ ក្រោយពេលផ្ទុះការវែកញែកពាក់ព័ន្ធករណីនេះ ក៏ស្រាប់តែនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបង្ហោះនៅលើទំព័រហ្វសប៊ុកផ្លូវ នារសៀលទី១៥ខែកក្កដាឆ្នាំ២០២១នេះដោយ ធ្វើការពន្យល់ច្បាស់ៗជុំវិញបញ្ហានេះ។

ខ្លឹមសារដែលបង្ហោះនោះលើកឡើងដូច្នេះថា យោងមាត្រា២០ចំណុចទី៧នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវ គោកគឺនៅលើស្ពានចង្អៀតដែលបើកបរបានតែរថយន្តមួយគ្រឿងយានយន្តធុនធំត្រូវទុកសិទ្ធិឱ្យយានយន្តធុនស្រាលទៅមុន។ តែបើក្នុងករណីរថយន្តធុនធំបានទៅដល់លើស្ពានមុនរថយន្តធុនស្រាលត្រូវឈប់សិន រង់ចាំទាល់តែរថយន្តធុនធំឆ្លងផុតស្ពានមុនសិន។

បញ្ជាក់ការផុសនេះ មិនមែនរកខុសត្រូវទេគ្រាន់តែចែករំលែកច្បាប់ចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ។ ”បើកបរដោយការប្រុង ប្រយ័ត្នយោគយល់អធ្យាស្រ័យនិងគោរពច្បាប់ចរាចរណ៍”។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២១ នេះ មានហេតុការណ៍ប៉ះទង្គិចគ្នារវាងរថយន្តធុនធ្ងន់មួយគ្រឿងនិងរថយន្តToyota Pruisលើស្ពាន ដែកមួយកន្លែងស្ថិតនៅភូមិឫស្សីមួយគុម្ពឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ៕
ដោយ ៖ ចាន់រ៉ា


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


