ចរាចរណ៍
មនុស្ស ៣ នាក់ រងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ រថយន្តបើកបុកគោយន្តកន្ត្រៃពីក្រោយ
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត១គ្រឿងបើកបុកគោយន្តកន្ត្រៃពីក្រោយ បណ្តាលឲ្យមនុស្ស ៣ នាក់ រងរបួសធ្ងន់ ក្នុងទិសដៅស្របគ្នា នៅវេលាម៉ោង១៩៖០០ ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចភ្នំអូរសាប ស្ថិតនៅក្នុងភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ។

របាយការណ៍ពីនគរបាលស្រុកកូនមុំបានឲ្យដឹងថា ជនរងគ្រោះ៣នាក់ ទី១មាន ឈ្មោះ សុខ ជាតិ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ជាអ្នកបើកគោយន្តកន្ត្រៃ រងរបួសធ្ងន់ ទី២ ឈ្មោះ មឿង ម៉ូត ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រងរបួសធ្ងន់ និងម្នាក់ទៀតឈ្មោះ ម៉ូត លិញ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រងរបួសធ្ងន់។
ទាំង៣នាក់ មានទីលំនៅបច្ចុប្បន្នភូមិ-ឃុំកើតហេតុខាងលើ ហើយក្រោយកើតហេតុត្រូវបានកម្លាំងអធិការនិងក្រុមគ្រួសារយករថយន្តសារ៉ែនដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។
រីឯរថយន្តបង្កម៉ាក Started ពណ៌.ស ពាក់ស្លាកលេខ ភ្នំពេញ2H-0356 អ្នកបើកបរបានចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
បច្ចុប្បន្ន វត្ថុតាងទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញរឹបអូសយកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ស្រុកកូនមុំ ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ៖ វុទ្ធឦសាន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


