ចរាចរណ៍
អ្នកបើកបររថយន្តមួយគ្រឿង បើកមិនប្រយ័ត្នប៉ះខឿនចិញ្ចឹមផ្លូវក្រឡាប់ផ្ងារជើង បណ្ដាលឲ្យរងរបួស ២នាក់
អ្នកបើកបររថយន្តឡង់គ្រីស័រសេរីចាស់មួយគ្រឿង បានក្រឡាប់ផ្ងារជើងឡើងលើ ខណៈពេលដែលបើកបុកខឿនផ្លូវ បណ្ដាលឲ្យមនុស្សប្រុស-ស្រី ២នាក់រងរបួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផងដែរ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង នៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅចំណុចផ្លូវ R8 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន ពីអ្នកដែលឃើញហេតុការណ៍នេះ បានឲ្យដឹងថា នៅវេលាកើតហេតុ គេឃើញរថយន្តឡង់គ្រីស័រស៊េរីចាស់ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2H6579 ធ្វើដំណើរតាមផ្លូវ R8 ពីជើងមកត្បូង។ លុះមកដល់ចំណុចកើតហេតុ ដោយសារតែអ្នកបើកបរមិនប្រុងប្រយ័ត្ន ក៏បុកនឹងខឿនចិញ្ចើមផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ និងប៉ះរថយន្ត Range Rover ពណ៌ខ្មៅមួយគ្រឿងថែមទៀត។ ប៉ុន្តែដោយម្ចាស់រថយន្ត Range Rover គេមិនចង់មានបញ្ហាវែងឆ្ងាយ ក៏បើកទៅបាត់។ ចំណែករថយន្ត ដែលគ្រោះថ្នាក់នោះ ក៏បណ្ដាលឲ្យមានមនុស្ស ២ នាក់ បានរងរបួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ផងដែរ។
ប្រភពព័ត៌មាន បានបន្តទៀតថា ដោយសារតែរថយន្តនោះ បង្កការគ្រោះថ្នាក់ប៉ះពាល់នឹងខឿនចិញ្ចើមផ្លូវ របស់ក្រុមហ៊ុន ក៏ធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តសងទៅឲ្យខាងក្រុមហ៊ុន នៃការខូចខាតចំនួន ១៨០ដុល្លារបញ្ចប់បញ្ហា និងស្ទូចរថយន្តទៅជួសជុល ខ្លួនឯង៕
អត្ថបទ៖ រស្មី


-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


