ចរាចរណ៍
បុរស៣នាក់ បើកម៉ូតូបុកគោដើរឆ្លងផ្លូវ បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់២នាក់
រតនគិរី ៖ យុវជន៣នាក់បានរងរបួសធ្ងន់ ខណៈជិះម៉ូតូ១គ្រឿងបោះពួយយ៉ាងលឿន ស្រាប់តែគោ១ក្បាលបានដើរឆ្លងកាត់ផ្លូវ ក៏ម៉ូតូមកដល់បុកយ៉ាងពេញទំហឹង បណ្តាលឲ្យយុវជន៣នាក់ ផ្លោងនៅចិញ្ចើមផ្លូវជាតិ ហើយគោក៏បានប្រកាច់ងាប់នៅនិងកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចអូសាប ស្ថិតនៅក្នុងភូមិ៤ ឃុំត្រពាំងច្រេសស្រុកកូនមុំ។
លោកវរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការអាវុធហត្ថស្រុកកូនមុំ កម្ពុជាថ្មី ដឹងថា អ្នកបើកបរម៉ូតូឈ្មោះ ឃួន ពីភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ មិនមានពាក់មួកសុវត្ថិភាព បន្ទាប់ពីដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្លាប់តាមផ្លូវ។
អ្នករួមដំណើរ២នាក់ ១-ឈ្មោះ ប្រាក់ ថាវ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ
រងរបួសធ្ងន មិនមានពាក់មួកសុវត្ថិភាព។ ២-ឈ្មោះ ប្រាក់ ថេរ ភេទប្រុស អាយុ១៨ឆ្នាំ
ជនជាតិខ្មែរ រងរបួសធ្ងន់ ទាំង៣នាក់ មានទីលំនៅភូមិ-ឃុំជាមួយគ្នា មិនមានពាក់មួកសុវត្ថិភាព។
លោកថា ខណៈទទួលបានព័ត៌មានភ្លាម បានចុះទៅដល់កន្លែងកើតហេតុ ឃើញយុវជនទាំង៣នាក់នោះ ដេករដូករណែលរបួសធ្ងន់ ក៏យករថយន្តផ្ទាល់ខ្លួនរបស់លោក ដឹកបញ្ជូនយុវជនទាំង៣នាក់នេះ ទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីជួយសង្គ្រោះ ប៉ុន្តែអ្នកបើកបរម៉ូតូបានស្លាប់បាត់បង់ជីវិតទៅហើយ ចំណែក២នាក់ទៀត របួសធ្ងន់សម្រាកនៅមន្ទីរពេទ្យខេត្ត។ រីឯសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្នម្ចាស់គោត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវរក ដើម្បីឲ្យទទួលខុសត្រូវចំពោះមុខច្បាប់៕
ដោយ ៖ វុទ្ធឦសាន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម



