ចរាចរណ៍
រថយន្តកុងតឺន័រក្រុមហ៊ុនLMH បើកឡើងខឿនទ្រូងផ្លូវ បុកស្លាកប៉ាណូរលំមួយដើមរងការខូចខាត
ភ្នំពេញ ៖ រថយន្តក្បាលអូសកុងតឺន័រមួយគ្រឿង របស់ក្រុមហ៊ុនLMH បើកបរក្នុងល្បឿនលឿនរេចង្កូត ជ្រុលឡើងខឿនទ្រូងផ្លូវ បន្តបុកបង្គោលស្លាកប៉ាណូមួយដើមបណ្តាលឲ្យរលំ ខ្ទេចទាំងទ្រូងផ្លូវ កាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅតាមផ្លូវចោមចៅ ហៅផ្លូវវេងស្រេង ចំណុចភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ក្បាលសម្រាប់អូសសណ្តោងកុងតឺន័រ ម៉ាកFUSO ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3D-5521 បើកល្បឿនលឿន ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃជ្រុលឡើងខឿនផ្លូវបន្តបុករលើងរលំទាំងបង្គោលស្លាកប៉ាណូ ខ្ទេចទាំងទ្រូងផ្លូវ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចចុះទៅពិនិត្យផលប៉ះពាល់ រួចយករថយន្តដាក់កៀនខាង ដើម្បីសម្រួលចរាចរណ៍និងប្រគល់រថយន្តទៅការិយាល័យចរាចរជើងគោក ស្នងការក្រុង យកទៅរក្សាទុក រង់ចាំដោះស្រាយជាក្រោយ៕
ដោយ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន