ចរាចរណ៍
រថយន្តដឹកកៅស៊ូខ្មៅ ក្រឡាប់ ធ្លាក់ផ្លូវទាំងព្រឹក សំណាងល្អគ្មានអ្នករងរបួស
រថយន្ត HINO ដឹកកៅស៊ូខ្មៅសម្រាប់ចាក់ក្រាលផ្លូវ ១ គ្រឿង បានធ្លាក់ផ្លូវក្រឡាប់នៅសង្កាត់គងនយ ប៉ុន្តែសំណាងល្អណស់ គ្មាននរណាម្នាក់របួសឡើយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងនេះ កើតឡើង កាលពីព្រលឹមស្រាងៗ ព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១ នៅតាមបណ្តោយផ្លូវលេខ១០៤ ឬ ផ្លូវលេខ២០A សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ពលរដ្ឋប្រាប់ថា រថយន្តដែលរងគ្រោះថ្នាក់ដោយខ្លួនឯងនោះ គឺរថយន្ត យីឌុប ម៉ាក HINO ពាក់ស្លាកលេខ ព្រះសីហនុ 3A.8362 ។

សាក្សីប្រាប់ឲ្យដឹងថា រថយន្ត យីឌុប ម៉ាក HINO ពាក់ស្លាកលេខ ព្រះសីហនុ 3A.8362 ដឹកកៅស៊ូខ្មៅសម្រាប់ចាក់ក្រាលផ្លូវនេះ បើកបរតាមបណ្តោយផ្លូវលេខ១០៤ ឬ ផ្លូវលេខ២០A សង្កាត់គងនយ ខណ្ឌដង្កោ ក្នុងទិសដៅពីលិចទៅកើត ដោយឃើញមានឧបសគ្គនៅខាងមុខ អ្នកបើកបរក៏បង្ខំកាច់ចង្កូតរថយន្តមកខាងស្តាំដៃ ធ្លាក់ផ្លូវក្រឡាប់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ចំណុចកើតហេតុជួយអន្តរាគមន៍ផងដែរ ។



ប្រភពពីពលរដ្ឋប្រាប់បន្តឲ្យដឹងថា ដោយពិនិត្យឃើញថា រថយន្តដែលក្រឡាប់នោះមិនប៉ះពាល់ទៅដល់ទ្រព្យសម្បត្តិសាធារណៈ ក៏ដូចជា ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ទើបសមត្ថកិច្ចយល់ព្រមអនុញ្ញាតឲ្យស្ទូចយករថយន្តទៅធ្វើការជួសជុលដោយខ្លួនឯង ៕
អត្ថបទ៖ រ៉ាវុទ្ធ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


