Connect with us

ចរាចរណ៍

រថយន្ដ​សាំ​យ៉ុង ដឹក​ទំនិញ​ធ្ងន់​ចេញពី​ប្រទេស​ថៃ ដាច់​ហ្វ្រាំង​ប៉ះ​បង្កាន់ដៃ​ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ពីរ​នាក់

បានផុស

នៅ

ឧត្ដរមានជ័យ​ ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង កើតហេតុ​ភ្លាមៗ​និង​បុរស ពី​នាក់​ទៀត រងរបួស​ធ្ងន់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុ​ការណ៍​បាន​កើតឡើង នៅវេលា​ម៉ោង​១៥:២០​នាទី ថ្ងៃទី ២៤ ខែ កុ​ម្ភះ ២០២២ ស្ថិត នៅលើ​កំណាត់​ផ្លូវជាតិ លេខ ៦៧B ចន្លោះ បង្គោល​លេខ​១៣២ និង ១៣៣ ភូមិ​ជើងភ្នំ ឃុំ ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​ម៉ាក់​សាំ​យ៉ុង​ ពណ៌ស​ ពាក់​ស្លាក​លេខ ភព ២Q ៥៤ ៣៩ ដឹក​អ៊ីវ៉ាន់​ចាប់ហួយ ចេញពី​ផ្សារ​ថៃ ច្រក​អន្តរជាតិ​ជាំ ចុះ​ពីលើ​ភ្នំ​បាន​ដាច់​ហ្វាំ​ង ប៉ះ​បង្កាន់ដៃ​ផ្លូវ​បណ្តាល​ឲ្យ តៃកុង​បើក​រថយន្ដ​បាន ស្លាប់​ម្នាក់​និង​របួស ២​នាក់ ១.​ឈ្មោះ គុណ ក​យ ភេទ​ប្រុស អាយុ ២១ ឆ្នាំ​អ្នកបើកបរ ( ស្លាប់ ) រស់នៅ ភូមិ​ស្រអែម ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ២. ឈ្មោះ គុណ ស៊ី​ដែន ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ព្រូឡាន ( របួសស្រាល​) ៣. ឈ្មោះ ធួន វិ​ទ្ធី ភេទ​ប្រុស​អាយុ ១៦​ឆ្នាំ ព្រួ​ឡាន​(​របួសធ្ងន់​) អ្នក​ទាំងពីរ​រស់នៅ​ដូច​អ្នក​ខាងលើ អ្នក​រងរបួស​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​អន្លង់វែង រីឯ​សាកសព រថយន្ត​សាមុយ​របស់​មន្ដ្រី​ពេទ្យ​បង្អែក​ស្រុក​អន្លង់វែង ដឹក​យកទៅ​ប្រគល់ជូន​សាច់​ញាត នៅឯ​ស្រុកកំណើត ធ្វើបុណ្យ​ទៅតាម​ប្រពៃណី រីឯ​រថយន្ដ​គ្រោះថ្នាក់​ចរាចរណ៍ ទុកចោល​នៅ​កន្លែង​កើតហេតុ​៕

ដោយ ៖ ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម