ចរាចរណ៍
ក្មេងស្រីបីនាក់ បើកម៉ូតូលឿនជាន់ហ្វ្រាំងមិនទាន់ទៅបុកត្រាក់ទ័រកំពុងបត់ របួសធ្ងន់ទាំងបី
គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងត្រាក់ទ័រ បណ្តាលឲ្យក្មេងស្រីបីនាក់អាយុក្រោម ១៥ ឆ្នាំ រងរបួសធ្ងន់ទាំងពុំមានពាក់មួកសុវត្ថិភាព។ ហេតុការណ៍គ្រោះថា្នក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង ១២ និង ៥៥ នាទី ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកត្រាក់ទ័រ ក្នុងទិសដៅច្រាសទិសគ្នា បើកបរក្នុងល្បឿនលឿនផ្ទុយគ្នាពីត្បូងទៅជើង ដោយឃើញត្រាក់ទ័របទឆ្វេង ជាន់ហ្វ្រាំងមិនទាន់បណ្តាលឲ្យគ្រោះថ្នាក់។អ្នកបើត្រាក់ទ័រឈ្មោះ ចាន់ ចង ភេទប្រុស អាយុ ៤៣ ឆ្នាំ រស់នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។ ចំណែកម៉ូតូម៉ាកហុងដា ១២៥ ពាក់ស្លាកលេខបន្ទាយមានជ័យ 1R-7544 បើកបរ ឈ្មោះ ហ៊ាន វិច្ឆិកា ភេទស្រី អាយុ ១៣ ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ អ្នករួមដំណើរពីរនាក់ឈ្មោះ ទី១. ហ៊ីន ស្រីណាម ភេទស្រី អាយុ ១៤ នៅភូមិ/ឃុំជាមួយគ្នា ទី១. អេស ស្រីធីង ភេទស្រីអាយុ ១៥ ឆ្នាំ រស់នៅភូមិកណ្ដោលឃុំគោករមៀត ស្រុកថ្មពួក។


ក្នុងករណីនេះបណ្តាលឲ្យរងរបួសក្មេងស្រី ៣ នាក់របួសធ្ងន់ ២ នាក់ ស្រាល ១នាក់ និងធ្វើឲ្យខូចសម្ភារ ម៉ូតូខូចធ្ងន់មួយគ្រឿង។ យោងតាមសមត្ថកិច្ចចរាចរនៃអធិការស្រុកថ្មពួកមូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់កើតឡើងដោយសារត្រាក់ទ័រប្ដូរគន្លងបត់ឆ្វេង និងម៉ូតូបើកក្នុងល្បឿនលឿន៕
អត្ថបទ៖ ពៅ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


