ចរាចរណ៍
រថយន្ដបែនដឹកដីបុកម៉ូតូមន្ត្រីនគរបាលម្នាក់ ខណៈកំពុងដឹកកូនចេញពីសាលាស្លាប់ទាំង២នាក់
បុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីនគរបាលខេត្តព្រះសីហនុ រួមជាមួយកូនប្រុសអាយុ៧ឆ្នាំម្នាក់ត្រូវបានរថយន្ដបែនដឹកដីបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈកំពុងឌុបកូនចេញសាលារៀន ក្នុងទិសដៅផ្ទុយគ្នា។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង០០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្លូវចំណោទមហោស្របថ្មី ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តបែនដឹកដីម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A-4500 បើកបរដោយឈ្មោះ សួន ខា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅ ភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រកព្រៃនប់ ខេត្តព្រះសីហនុ។

ជនរងគ្រោះមានឈ្មោះ ប៊ូ រតនា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមន្ត្រីនគរបាលខេត្តព្រះសីហនុ រួមដំណើរជាមួយកូនឈ្មោះ ធី រតនាឧត្តម ភេទប្រុស អាយុ៧ឆ្នាំ មុខរបរសិស្ស បច្ចុប្បន្នស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុង -ខេត្តព្រះសីហនុ ជិះម៉ូតូម៉ាក HONDA ZOOMER ពណ៌ទឹកក្រូច-ស ពាក់ផ្លាកលេខ ព្រះសីហនុ 1G-7537។

សាកសពជនរគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចយកនាំខ្លួនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការខេត្ត រួមទាំងវត្ថុតាង រថយន្តនិងម៉ូតូ ដើម្បីបន្តតាមនីតិវិធី៕

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


