ចរាចរណ៍
របូតកង់រថយន្ដបុកស្ត្រីម្នាក់កំពុងឈរទិញបន្លែស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ
រថយន្តមួយគ្រឿងកំពុងធ្វើចរាចរណ៍នៅលើដងផ្លូវជាតិ ស្រាប់តែរបូតកង់ក្រោយរមៀលទៅបុកស្ត្រីម្នាក់បណ្តាលឲ្យរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនដល់មណ្ឌលសុខភាពស្រុកកូនមុំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មិននឹកស្មានមិនដល់នេះបានកើតឡើងនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅក្នុងភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគីរី។

យោងតាមរបាយការណ៍របស់អធិការនគរបាលស្រុកកូនមុំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មុី ភា ភេទស្រីអាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិកមានទីលំនៅភូមិ-ឃុំកើតហេតុខាងលើក្រោយពេលដឹកបញ្ជូនទៅដល់មណ្ឌលសុខភាពស្រុកកូនមុំក៏បានស្លាប់តែម្តង ខណៈជនរងគ្រោះកំពុងឈរទិញបន្លែនៅក្បែរផ្ទះរបស់ខ្លួន ស្លាប់ចោលប្តីនិងកូននៅតូចៗគ្មានម្តាយថែទាំតទៅទៀតនោះ។

របាយការណ៍បានបញ្ជាក់ថា រថយន្ត១គ្រឿងដែលបង្កឲ្យមានមនុស្សស្លាប់នោះម៉ាក SCANIA ប្រភេទវេអង ពាក់ស្លាកលេខខាងមុខ រតនគិរី3A-8866 និងកន្ទុយរ៉ឺម៉កកំពង់ស្ពឺ4A-0255 ក្រោយពេលកើតហេតុរថយន្តបង្កបានព្យាយាមបើករត់គេចចេញពីកន្លែងកើតហេតុ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្វជំនាញបានដេញតាមទាន់នៅត្រង់ចំណុចភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ចំណែកអ្នបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ បន្សល់ទុករថយន្តនៅតាមផ្លូវហើយរត់គេចខ្លួនបាត់ស្រមោល។

របាយការណ៍បានបញ្ជាក់ថា រថយន្តវេអងបើកបរក្នុងទិសដៅពីកើតទៅលិច ចេញពីខេត្តរតនគិរីឆ្ពោះទៅអូរពងខេត្តស្ទឹងត្រែង មកដល់ចំណុចកើតហេតុក៏ស្រាប់តែរបូតកង់ខាងក្រោយផ្នែកខាងស្តាំ ទៅបុកស្ត្រីម្នាក់កំពុងឈរទិញបន្លែដើម្បីយកមកធ្វើម្ហូបឲ្យប្តីនិងកូនហូប ជាអកុសល យមរាជបានផ្ដាច់ជីវិតស្ត្រីម្នាក់ ចោលប្ដីនិងកូនឲ្យនៅអាឡោះអាល័យបំផុត។
បច្ចុប្បន្ន វត្ថុតាងត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកកូនមុំ រឹបអូសយកមករក្សាទុកនៅអធិការនគរបាលស្រុកកូនមុំ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះកម្លាំងជំនាញបានធ្វើកំណត់ហេតុប្រគល់ជូនទៅឲ្យក្រុមគ្រួសារសាច់ញ្ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន