ចរាចរណ៍
អ្នកធ្វើដំណើរសុំឲ្យមន្ត្រីមូលដ្ឋានចុះសម្រួលចរាចរណ៍ កុំរំពឹងតែសមត្ថកិច្ច
តាមសំណូមពរប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានអះអាងគ្រប់ៗគ្នាថា ក្នុងពេលមានការកកស្ទះចរាចរណ៍ សុំឲ្យមន្ត្រីមូលដ្ឋានគួរប្រើប្រាស់កម្លាំងប្រជាការពាររបស់សាលាសង្កាត់ ចៀសវាងទម្លាក់ការងាររៀបចំសម្រួលចរាចរណ៍តែទៅលើសមត្ថកិច្ច។

តាមការរៀបរាប់ពីលោក គួន នាង អ្នករស់នៅក្នុងសង្កាត់បឹងទំពន់ទី ២ បានឲ្យដឹងថា រាល់ថ្ងៃនេះកន្លែងណាក៏រងការកកស្ទះចរាចរណ៍ដែរ ប៉ុន្តែហាក់ដូចជាពុំមានវត្តមានមន្ត្រីអាជ្ញាធរតាមបណ្ដាមូលដ្ឋានចុះមកសម្រួលចរាចរណ៍សោះ ដោយទុកឲ្យកកស្ទះ ធ្វើឲ្យអ្នកដំណើរនាំគ្នាបង្ហោះហ្វេសប៊ុកពីភាពអសកម្មលើសមត្ថកិច្ច។

ប៉ុន្តែតាមយោបល់ ក៏ដូចជាសំណូមពររបស់អ្នកដំណើរ សុំឲ្យមន្ត្រីអាជ្ញាធរតាមបណ្ដាភូមិ-សង្កាត់ គួរប្រើប្រាស់កម្លាំងក្រោមការគ្រប់គ្រងរបស់ខ្លួនចុះជួយសម្រួលចរាចរណ៍ផង។ កុំពឹងផ្អែក ឬទម្លាក់ការងារនេះតែទៅលើកងកម្លាំងសមត្ថកិច្ចឲ្យសោះ ព្រោះការសម្រួលការកកស្ទះ ពុំរង់ចាំតែអ្នកស្លៀកពាក់ឯកសណ្ឋានទើបសម្រួលបាននោះទេ។

ជាក់ស្ដែងផ្លូវចូលវត្តដំបូកខ្ពស់ តាមបណ្ដោយ ២៧១ គេសង្កេតឃើញកម្លាំងប្រជាការពាររបស់សាលាសង្កាត់បឹងទំពន់ ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងចុះសម្រួលចរាចរណ៍រាល់ថ្ងៃ។ សកម្មភាពនេះធ្វើឲ្យអ្នកដំណើរ ក៏ដូចជាមហាជន មានការកោតសរសើរគ្រប់ៗគ្នា។ ដូច្នេះហើយទើបអ្នកដំណើរសុំឲ្យតាមបណ្ដាសង្កាត់ទូទាំងរាជធានីភ្នំពេញ សុំបញ្ចេញកម្លាំងចុះសម្រួលចរាចរណ៍ដូចកម្លាំងប្រជាការពារសាលាសង្កាត់បឹងទំពន់ ២ ទើបការធ្វើចរាចរណ៍បានរលូនមិនបង្កការកកស្ទះចរាចរណ៍ ពិសេសរាល់ពេលមន្ត្រីរាជការ សិស្សានុសិស្ស ចេញពីធ្វើការ និងចេញពីសាលានោះ៕
អត្ថបទ ៖ នរា

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


