ចរាចរណ៍
អ្នកបើករថយន្ដដឹកឈើម្នាក់កៀបជាប់ស្លាប់ក្នុងរថយន្ដ ខណៈមន្ត្រីនគរបាលម្នាក់របួសធ្ងន់ដែលគេសង្ស័យថា ជាករណីប្រដេញគ្នា
បុរសជាអ្នកបើកបររថយន្តម្នាក់បានស្លាប់កៀបជាប់ក្នុងរថយន្ត និងម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍រថយន្តពីរគ្រឿងបុកគ្នា កាលពីវេលាម៉ោង១៩និង០៥នាទីយប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចគីឡូម៉ែត្រ៥៣-៥៤ ស្ថិតនៅក្នុងភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ណាង ស៊ីណាត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាកសិករ មានទីកន្លែងកំណើតភូមិដាលិច ឃុំដា ស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា បានបើករថយន្តម៉ាកកាមេរីពណ៌ក្រហម មិនមានស្លាកលេខ បើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន បានមកបុកចំពីមុខពេញទំហឹងជាមួយរថយន្តមួយគ្រឿងទៀត ម៉ាក់ toyota prius ពណ៌ទឹកមាសពាក់ស្លាកលេខ មណ្ឌលគិរី 2B-3564 បើកបរដោយឈ្មោះ សៀង ចំរ៉ុង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជានគរបាល បណ្ដាលឲ្យរងរបួសធ្ងន់ មានទីលំនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ហើយត្រូវបានបញ្ជូនសង្គ្រោះនៅឯមន្ទីរពេទ្យ នៃប្រទេសវៀតណាម។

ប្រភពពីប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានបង្ហើបថា មុនកើតហេតុគេឃើញរថយន្តម៉ាកកាមរីពណ៌ក្រហម មានដឹកឈើពីខាងក្នុង បើកបរក្នុងល្បឿនលឿន ដោយមានរថយន្តប្រភេទពីរបាំងពណ៌ខ្មៅ ដែលគេសង្ស័យថា ជារថយន្តសមត្ថកិច្ចដេញចាប់រថយន្តដឹកឈើនេះ។ គ្រានោះរថយន្តព្រូស បើកបរក្នុងទិសដៅបញ្ច្រាសទិសមកជាមួយក៏បានបុកខ្ទុបគ្នាចំពីខាងមុខ។

ក្រោយកើតហេតុរថយន្តដែលដេញរថយន្តដឹកឈើបានគេចខ្លួនបាត់។ ករណីនេះគេសង្ស័យថា ជាករណីប្រដេញគ្នារវាងរថយន្តដឹកឈើ និងរថយន្តឆ្មាំចាំដកតុងតាមដងផ្លូវដូចករណីកន្លងមក៕
អត្ថបទ៖ វុទ្ធឦសាន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


