ចរាចរណ៍
រថយន្តដឹកសំណាញ់ដែកក្រឡាប់ផ្ងារជើងនៅផ្លូវជាតិលេខ១
រថយន្តកូរ៉េពណ៌សពាក់ស្លាកលេខភ្នំពេញ៣D ៧៩ ៤៧ ផ្ទុកដោយដែកសំណាញ់បានក្រឡាប់លើទ្រូងផ្លូវប៉ុន្តែសំណាងល្អមិនរងរបួសដល់មនុស្សឡើយ។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ១ ត្រង់ចំណុចភ្លើងស្ថុបវត្តនិរោធ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរនគរបាលខណ្ឌច្បារអំពៅ ទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរណ៍បានឲ្យដឹងថា មុនពេលកើតហេតុរថយន្តបង្កបានដឹកដែកសំណាងជាដែករមូ បើកចេញពីផ្លូវតាងូវចេញមកផ្លូវជាតិលេខ១បត់ទៅទិសខាងលិចឆ្ពោះទៅស្ពានព្រះមុនីវង្ស។ លុះមកទាន់ឆ្លងស្តុបស្រួលបួលផង ក៏ស្រាប់តែក្រឡាប់ផ្អៀងមកម្ខាងប៉ុន្តែមិនបង្កឲ្យប៉ះពាល់ដល់អ្មកដំណើឡើយ។

បើតាមការអះអាងពីអ្នកដំណើរដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យរថយន្តក្រឡាប់បែបនេះ គឺដោយសារតែអ្នកបើកបរបួងចង្កួតចាក់កួរខ្លាំងពេកទើបធ្វើឲ្យដែកសំណាញ់ដែលចងរមូរបានផ្អៀងមកម្ខាងទើបធ្វើឲ្យក្រឡាប់លើទ្រូងផ្លូវតែម្តង សំណាងណាស់ដែលពុំប៉ះពាល់ដល់អ្នកដំណើរ៕
អត្ថបទ៖ នរា
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


