Connect with us

ព័ត៌មានជាតិ

កំពុង​ជិះ​ម៉ូតូ ​ស្រាប់តែ​រថយន្ត​២​គ្រឿង​ព្រលះ​គ្នា​ជ្រុល​ទៅ​បុក​ម៉ូតូ​រងរបួស​ធ្ងន់​ធ្ងរ

បានផុស

នៅ

បាត់ដំបង ៖ សមត្ថកិច្ច​ឲ្យ​ដឹង​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៧និង០០​នាទី​ព្រឹក​ ថ្ងៃទី​០៦ ខែ​កុ​ម្ភៈ ​ឆ្នាំ​២០២១​នេះ​ ត្រង់​ចំណុច​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ក្នុងភូមិ​អញ្ចាញ​ សង្កាត់​អូរ​ចារ​ ក្រុង​បាត់ដំបង ​ខេត្តបាត់ដំបង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋ​ឃើញ​ហេតុ​ការណ៍​បាន​ឲ្យ​ដឹង​ដែរ​ថា​ ករណី​ដែល​នាំ​ឲ្យ​កើតឡើង​នូវ​គ្រោះថ្នាក់​នេះ​ដំបូង​ឡើយ​គេ​ឃើញ​មាន​រថយន្ត​ប្រភេទ​លើក​ទំនិញ​១​គ្រឿង​ចេញពី​ចំណុច​ផ្លូវបំបែក​ផ្លូវភ្លោះ​ស្របពេល​ជាមួយគ្នានេះ​ក៏មាន​រថយន្ត​ម៉ាក​ព្រូស​១​គ្រឿង​ដែល​បើកបរ​ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន​ពី​ទិសដៅ​ខាង​លិចទៅ​កើត​ក៏បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​រួច​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត​កំពុងធ្វើ​ដំណើរ​បណ្តាល​ឲ្យ​ភាគី​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់ធ្ងរ​(​ប្រេះ​លលាដ៍ក្បាល​)​។​ចំណែក​រថយន្ត​លើក​ទំនិញ​ក្រោយ​កើតហេតុ​បាន​បើកបរ​គេច​បាត់​រីឯ​អ្នកបើកបរ​រថយន្ត​ព្រូស​ក៏បាន​បើកទ្វា​រថយន្ត​រត់គេច​ខ្លួន​បាត់ស្រមោល​ផងដែរ​។

​សមត្ថកិច្ច​បន្ត​ថា ​ជន​រង​គ្រោះជា​អ្នកជិះ​ម៉ូតូ​ដោយសារ​មាន​សភាព​ធ្ងន់ធ្ងរ​ប្រេះ​លលាដ៍ក្បាល​ហើយ​សន្លប់​ស្តូកស្តឹង​ត្រូវ​អ្នកជិតខាង​និង​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ដើម្បី​សង្គ្រោះបន្ទាន់​ទាំង​សង្ឃឹម​តិចតួច​ណាស់​លើ​អាយុជីវិត​។

ជនរងគ្រោះ​មានឈ្មោះ​ឌុ​ច ​សាវុធ ​ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​អង់​សង្កាត់​អូរ​ចារ​ ក្រុង​បាត់ដំបង​ ក្នុង​ពេល​កើតហេតុ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១១ ​ពាក់​ស្លាក​លេខ​បាត់ដំបង​1I-9773 ម៉ូតូ​រង​ការខូចខាត​យ៉ាងដំណំ​។​ ចំណែក​រថយន្ត​និង​ម៉ូតូ​ក្រោយ​ការ​វាស់វែង​ធ្វើ​កំណត់ហេតុ​ត្រូវ​នគរបាល​ជំនាញ​នាំ​យក​មក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ស្នងការ​ខេត្ត​រងចាំ​ការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​នៅពេល​ក្រោយ​៕

ដោយ ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ជំរុញឱ្យអាជ្ញាធរបន្តផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

ផ្សារទំនើប អ៊ីអន នៅ ជប៉ុន ប្រមូលអាហារបំប៉នដែលល្បីធ្វើឲ្យខូចក្រលៀន​ទៅឲ្យក្រុមហ៊ុនផលិតវិញ

ព័ត៌មានជាតិ៥៣ នាទី មុន

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខអ្នករងរបួសឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង

ព័ត៌មានជាតិ៥៥ នាទី មុន

គ.ជ.អ.ប និងអង្គការទស្សនៈពិភពលោក រៀបចំវេទិកាផ្សព្វផ្សាយការអនុវត្តការងារគណនេយ្យភាពសង្គម

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី កាន់តែមានព័ស្តុតាង អ៊ុយក្រែន ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្ម មិនអាចប្រកែកបាន

Sokha Hotels

ព័ត៌មានពេញនិយម