ចរាចរណ៍
សាំងយ៉ុង រេចង្កូតបុករបាំងថ្មពុះចែកផ្លូវខ្ទាតទៅផ្លូវម្ខាងទៀត បុរសម្នាក់ ជិះម៉ូតូមកបុក របួសធ្ងន់
ក្រោយមេឃធ្លាក់ភ្លៀង បុរសម្នាក់ បើករថយន្តសាំងយ៉ុងរេចង្កូតបុករបាំងថ្មពុះចែកផ្លូវ ខ្ទាតទៅផ្លូវម្ខាងទៀត បណ្ដាលឲ្យបុរសម្នាក់ជិះម៉ូតូមើលមិនឃើញបុកពេញទំហឹងរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ និង ៥៥ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តសាំងយ៉ុង ពាក់ផ្លាកលេខ ភ្នំពេញ 2AH-2805 ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏រេចង្កូតបុករបាំងថ្មពុះចែកផ្លូវ បណ្ដាលឲ្យខ្ទាតទៅផ្លូវម្ខាងទៀត។ ប្រហែលជាមួយសន្ទុះក្រោយមក ស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូ YAMAHA GP-1 ពាក់ផ្លាកលេខ ភ្នំពេញ 1KW-3277 បើកបរក្នុងទិសដៅពីត្បូងមកជើង បានជិះបុករបាំងថ្មពុះចែកផ្លូវដែលខ្ទាតនោះបន្ថែម បណ្ដាលបុរសជាម្ចាស់ម៉ូតូរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕
អត្ថបទ ៖ ម៉េង



-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


