ចរាចរណ៍
រថយន្ត ១ គ្រឿង ក្រឡាប់ផ្ងារជើង ក្រោយបើកលឿនជ្រុលបុកម៉ូតូ របួសធ្ងន់ម្នាក់
បុរសចំណាស់ម្នាក់ បើករថយន្ត ១ គ្រឿង ក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូ ១ គ្រឿង បណ្តាលឲ្យយុវជនម្នាក់ រងរបួសធ្ងន់។

គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ ព្រឹក ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៦ នេះ ស្ថិតនៅតាមបណ្តោយផ្លូវអូស៊ីអាយស៊ី សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូ ១ គ្រឿង ម៉ាក Zoomer x ពាក់ស្លាកលេខ ភ្នំពេញ 1GK-1159 ទិសដៅពីកើតទៅលិច បើកបរដោយយុវជនម្នាក់។ លុះពេលមកដល់ចំណុចផ្លូវបំបែកជាបួន ម៉ូតូខាងលើបានបត់ឆ្វេង គោលបំណងដើម្បីឆ្លងទៅផ្លូវមួយចំហៀងទៀត។ ភ្លាមៗ ក៏ស្រាប់តែមានរថយន្ត ១ គ្រឿង ម៉ាកឡង់គ្រឺស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ CD47 2-002 ធ្វើដំណើរក្នុងល្បឿនលឿន ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូយ៉ាងពេញទំហឹងប្លោងជាច្រើនម៉ែត្រ។ រីឯរថយន្តបានបន្តបុកខឿនពុះចែកទ្រូងផ្លូវ ក្រឡាប់ផ្ងារជើង។ ចំណែកយុវជនដែលជិះម៉ូតូរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ភ្លាមៗ ប្រជាពលរដ្ឋបានធ្វើការឃាត់បុរសជាម្ចាស់រថយន្តនៅទីតាំងខាងលើ ដើម្បីរង់ចាំប្រគល់ ឲ្យសមត្ថកិច្ចផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីវាស់វែងយករថយន្ត និង ម៉ូតូ ទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ៕
អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


