ចរាចរណ៍
ចរាចរណ៍លើផ្លូវ ៦០ ម៉ែត្រ មានរបៀបរៀបរយល្អប្រសើរច្រើនជាងមុន ខណៈរបាំងចែកទ្រូងផ្លូវសម្រេចលទ្ធផលច្រើន
លំហូរចរាចរណ៍ធ្វើដំណើររបស់ប្រជាពលរដ្ឋនៅលើផ្លូវ ៦០ ម៉ែត្រ មានរបៀបរៀបរយឡើងវិញច្រើន ខណៈរបាំងពុះចែកទ្រូងផ្លូវសម្រេចលទ្ធផលបានច្រើន។

បច្ចុប្បន្ននេះគេសង្កេតឃើញថា ដំណើរការ នៃការដាក់ទ្រូងផ្លូវបានអនុវត្តជិតដល់ផ្សារទំនើបអ៉ីអន ៣ ហើយ ដោយក្រុមការងារកំពុងបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តការងារនេះជាបន្តបន្ទាប់ ខណៈគំនូសសញ្ញាចរាចរណ៍បានគូសវាសរួចរាល់ទាំងស្រុង ដើម្បីគំនូសចំណាំឱ្យពលរដ្ឋចូលរួមបើកបរគោរពតាមគន្លងធ្វើដំណើររបស់ខ្លួន។

ប្រជាពលរដ្ឋអ្នកដំណើរ មើលឃើញថា មួយរយៈក្រោយមកនេះ ពួកគាត់ពុំសូវសង្កេតឃើញមានគ្រោះថ្នាក់កើតឡើងដូចមុនៗ នោះឡើយ ក្រោយមានការរៀបចំដាក់ទ្រូងផ្លូវ រួមបញ្ចូលទាំងការអនុវត្តច្បាប់របស់សមត្ថកិច្ចចរាចរណ៍ ពិសេសការចូលរួមល្អពីប្រជាពលរដ្ឋអ្នកប្រើប្រាស់ដងផ្លូវសាធារណៈផងដែរ។

ប្រជាពលរដ្ឋ បន្តលើកឡើងទៀតថា បើទោះបីមានការដាក់របាំងពុះចែកទ្រូងផ្លូវក្ដី អ្នកធ្វើដំណើរ និងអ្នកបើកបរ ជាចំណុចសំខាន់ នៃការចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា។

គួរបញ្ជាក់ថា របាំងថ្ម និងរបាំងដែក ត្រូវបានរៀបចំដាក់ដោយបែងចែកជា ២ កំណាត់ផ្លូវ ដោយកំណាត់ផ្លូវទី ១ គិតចាប់ពីស្ពានអាកាសមរតកតេជោ ដល់ស្តុបសឺដែស ត្រូវដាក់របាំងដែកពុះចែកទ្រូងផ្លូវ ដោយកំណត់ល្បឿនត្រឹម ៤០km/h។ ដោយឡែកគិតចាប់ពីស្តុបសឺដែស ដល់ផ្លូវជាតិលេខ ២ ត្រូវដាក់របាំងថ្មពុះចែកទ្រូងផ្លូវ ដោយកំណត់ល្បឿនត្រឹម ៦០km/h ប៉ុណ្ណោះ។

ទន្ទឹមនឹងការដាក់ទ្រូងផ្លូវខាងលើនេះដែរ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចរាជធានី និងនគរបាលខណ្ឌពាក់ព័ន្ធ នៅតែបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ដោយការចាប់ល្បឿននៅពេលថ្ងៃ ហើយអនុវត្តចាប់ជាតិស្រវឹងនៅពេលយប់ ដើម្បីជាផ្នែកសំខាន់មួយក្នុងការកាត់បន្ថយគ្រោះថ្នាក់ដែលតែងបង្កឡើងដោយអ្នកបើកបរយានយន្តទាំងឡាយនៅបន្តការល្មើសច្បាប់ផងដែរ៕
អត្ថបទ ៖ សុភា







-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១២ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


