Connect with us

ចរាចរណ៍

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

បានផុស

នៅ

រថយន្ត​ដឹក​មាន់ ០១ គ្រឿង ចាប់​ហ្វ្រាំង​មិន​ស៊ី ជ្រុល​បុក​រថយន្ត​ហាយ​ឡែន​ឌ័រ ០១ គ្រឿង បណ្តាល​ឲ្យ​ក្រឡាប់​ពី​លើ​កៀប​ជាប់​មនុស្ស ០៤ នាក់ រង​របួស​ស្រាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង ១០ នាទី​ព្រឹក ថ្ងៃទី ០៨ ខែ​មេសា ឆ្នាំ ២០២៥ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ០៦ អា ចន្លោះ​ស្ពាន​លេខ ១២-១៣ ក្នុង​ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល។

តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​រថយន្ត​ធុន​ធំ បាន​ឲ្យ​ដឹង​ថា គាត់​បាន​បើក​រថយន្ត​ធុន​ធំ ដឹក​មាន់ ម៉ាក ហ៊ី​យ៉ាន់​ដាយ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 3A-2234 ធ្វើដំណើរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុច​កើតហេតុ ស្រាប់តែ​ចាប់​ហ្វ្រាំង​មិន​ស៊ី ជ្រុល​ទៅ​បុក​រថយន្ត​ហាយ​ឡែន​ឌ័រ ពណ៌​ឈាម​ជ្រូក ពាក់​ស្លាក​លេខ ភ្នំពេញ 2AL-9064 ពីក្រោយ ចំហៀង​ខាងឆ្វេង ដែល​បើក​ទិសដៅ​ស្របគ្នា បណ្តាល​ឲ្យ​ក្រឡាប់​រថយន្ត​ធុន​ធំ​សង្កត់​ពី​លើ​រថយន្ត​ហាយ​ឡែ​ន​ឌ័រ រង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ និង​កៀប​មនុស្ស​ជាប់​ក្នុង​រថយន្ត​រង​របួស​ស្រាល បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។ ភ្លាមៗ ភាគី​ទាំងសងខាង​ចរចា​គ្នា​មិន​ត្រូវ ដោយសារ​រថយន្ត​ហាយ​ឡែន​ឌ័រ ខូចខាត​មួយ​កំណាត់​ក្រោយ​ខ្លាំង ក៏​សម្រេច​ទាក់ទង​សមត្ថកិច្ច​មក​កាន់​កន្លែង​កើតហេតុ​តែម្ដង។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មក​ដល់ ដើម្បី​វាស់វែង​យក​រថយន្ត​ខាង​លើ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៤៥ នាទីutes មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ៥៨ នាទីutes មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីបង្ក្រាបទល្មើស! សមត្ថកិច្ចស្នើមហាជនមើលព្រៃទាំងមូល កុំមើលដើមឈើមួយដើម

ព័ត៌មានជាតិ១៩ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម២១ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា៤ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម៣ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

Sokha Hotels

ព័ត៌មានពេញនិយម