Connect with us

ចរាចរណ៍

បុរសម្នាក់ បានស្លាប់ ក្រោយខ្ចីម៉ូតូមិត្តភ័ក្ដិទៅទិញនំខួប ជួបគ្រោះថ្នាក់ចរាចរណ៍

បានផុស

នៅ

គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​ម៉ូតូ បណ្តាល​ឱ្យ​បុរស​ម្នាក់ បាត់បង់​ជីវិត ក្រោយ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ នៅ​ខណ្ឌ​សែន​សុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង ៥០ នាទី​យប់ ថ្ងៃ​ទី ៦ ខែ​កក្កដា ឆ្នាំ ២០២៥ ស្ថិតនៅ​ផ្លូវ​លេខ ១០៥ ខេ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

តាម​សាក្សី​ជា​អ្នក​ដឹក​អាហារ​អន​ឡាញ​ម្នាក់ ដែល​ឃើញ​ហេតុការណ៍ បាន​និយាយ​ថា ដោយ​ឃើញ​រថយន្ត​បង្ក​មាន​ម៉ាក​តូ​យូ​តា​ព្រូស ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2BO-3925 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​ ១០៥ ខេ ទិសដៅ​ពី​ជើង​ទៅ​ត្បូង។ លុះ​មកដល់​ចំណុច​កើតហេតុ ក៏​មាន​ម៉ូតូ PCX ១​ គ្រឿង​ ដែលមាន​ស្លាក​លេខ ភ្នំពេញ 1LA-7738 ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង តាម​បណ្តោយ​ផ្លូវ​លេខ​ ១០៥ ខេ ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា​ជាមួយ​រថយន្ត ក៏​ត្រូវ​បាន​រថយន្ត​រេ​ចង្កូត​ទៅ​បុក​ពេញទំហឹង​ខ្ទាត​ម៉ូតូ​ចូល​គុម្ពោត​ព្រៃ បណ្តាល​ឱ្យ​បុរស​ម្នាក់​រង​របួស​ធ្ងន់ ចំណែក​ម៉ូតូ PCX រង​ការ​ខូចខាត​មួយ​កំណាត់​មុខ។

ដោយឡែក​បើ​តាម​ប្រភព​ពី​អ្នក​ស្គាល់​បុរស​រង​គ្រោះ បាន​ឱ្យ​ដឹង​ថា ជនរងគ្រោះ​បាន​ខ្ចី​ម៉ូតូ PCX របស់​មិត្តភ័ក្ដិ​ជិះ​ទៅ​ទិញ​នំ​ខួបកំណើត ដើម្បី​ទុក​ធ្វើ​ខួប​ឱ្យ​ខ្លួនឯង តែ​បែរជា​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​រថយន្ត​បុក​ស្លាប់​ទៅវិញ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​កាន់​ទីតាំង​ខាងលើ និង​នាំ​ខ្លួន​ម្ចាស់​រថយន្ត​បង្ក ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ទៅ​ប៉ុស្តិ៍ ដើម្បី​ធ្វើការ​សាកសួរ​នាំ និង​អនុវត្ត​បន្ត ព្រមទាំង​ទាក់​ទង​ទៅកាន់​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ចុះ​មក​ធ្វើការ​វាស់វែង និង​យក​រថយន្ត​បង្ក រួម​ទាំង​ម៉ូតូ​របស់​ជនរងគ្រោះ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ប្រមុខណាតូ៖ «យើងចាញ់រុស្ស៊ីបាត់ទៅហើយ ក្នុងការប្រកួតផលិតគ្រាប់រំសេវ»

ជីវិតកម្សាន្ដ១៩ នាទីutes មុន

សមាគមសិល្បករខ្មែរ ក្រើនរំលឹកយុវជនត្រូវខិតខំរៀនសូត្រស្វែងយល់ពីប្រវត្តិសាស្ត្រនិងវប្បធម៌ជាតិ

កីឡា២៣ នាទីutes មុន

គ្រូ​ជំនាញ​បាល់ទះអន្តរជាតិ​ លោក Dusan ផ្តាំ​​សិក្ខាកាម​កម្ពុជា ត្រូវ​មាន​បេសកកម្ម​ក្នុង​ជីវិត

សេចក្ដីជូនដំណឹង២៧ នាទីutes មុន

សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមដេញថ្លៃ ការងារជួសជុល និងស្ដារប្រឡាយស្រែថ្មី ស្ថិតនៅឃុំតាគ្រាម ស្រុកបាណន់ របស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង

ព័ត៌មានអន្ដរជាតិ៦០ នាទីutes មុន

គ្រោះទឹកជំនន់ដ៏សាហាវនៅតិចសាស់ ផ្តាច់ជីវិតមនុស្សឡើងដល់ ៨១នាក់

Sokha Hotels

ព័ត៌មានពេញនិយម