ចរាចរណ៍
ជិះម៉ូតូកៀរខឿនផ្លូវដួល ត្រូវរថយន្ដដឹកខ្សាច់កិនស្លាប់ភ្លាមៗ
នារីម្នាក់ជិះម៉ូតូចុះពីស្ពានព្រែកព្នៅ ខណៈជិះចុះជិតផុត ស្រាប់តែកៀរក្រឡាច់ជាមួយខឿនថ្មើរជើងដួល ត្រូវរថយន្តសណ្ដោងរ៉ឺម៉កដឹកខ្សាច់មកពីក្រោយកិនបណ្តាលស្លាប់ភ្លាមៗ ហើយរថយន្តបង្កត្រូវប្រជាពលរដ្ឋជួយឃាត់បានភ្លាមៗប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ នៅចំណុចចុងស្ពាព្រែកព្នៅខាងកើត ស្ថិតក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុមាននារីម្នាក់ជិះម៉ូតូម៉ាក ហុងដាប៊ិត ពណ៌ក្រហម លាយស ពាក់ស្លាកលេខភ្នំពេញ 1IB-9509 ធ្វើដំណើរស្របទិសដៅគ្នាជាមួយរថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-7684 ជាប្រភេទរថយន្តសណ្ដោងរ៉ឺម៉កដឹកខ្សាច់ ខណៈមកដល់ចំណុចកើតហេតុជនរងគ្រោះជិះម៉ូតូទៅប៉ះនឹងខឿនថ្មើរជើង ធ្វើឲ្យជនរងគ្រោះដួល ក៏ត្រូវរថយន្តដឹកខ្សាច់ដែលបើកមកពីក្រោយគេចមិនទាន់ កិនជនរងគ្រោះបណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង។
ក្រោយពីកើតហេតុ រថយន្តបានបើកហួសចេញពីកន្លែងកើតហេតុប្រមាណជាង៥០០ម៉ែត្រ ក៏ត្រូវប្រជាពលរដ្ឋឃាត់បាន រួចរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឲ្យមកទទួលអ្នកបើកបរយកទៅប៉ុស្តិ៍ដើម្បីប្រគល់ជូននគរបាលចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញ។

សពនារីរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋាន ទំនាក់ទំនងទៅក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯអ្នកបើកបរព្រមទាំងរថយន្តបង្ក ត្រូវបានប្រគល់ទៅឲ្យជំនាញនគរបាលចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


