ចរាចរណ៍
នារីម្នាក់ជិះកង់ចេញពីរោងចក្រត្រូវរថយន្តធុនធំបើកកិនស្លាប់យ៉ាងអាណោចអាធ័ម
ភ្នំពេញ ៖ នារីជាកម្មការិនីរោងចក្រម្នាក់ ខណៈជិះកង់ចេញពីធ្វើការបំណងទៅផ្ទះ ស្រាប់តែត្រូវរថយន្តធុនធំបើកបត់មិនមើលឆ្វេងស្តាំ ក៏កិនបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ហើយរថយន្តព្យាយាមបើកគេចខ្លួនត្រូវប្រជាពលរដ្ឋដេញចាប់បានភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចស្តុបទួលពង្រ តាមបណ្តោយមហាវិថីចោមចៅ(វេងស្រេង) ស្ថិតក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះសួន សុខគា ភេទស្រីអាយុ២៣ ឆ្នាំមុខរបរកម្មការិនីរោងចក្រ ស្នាក់នៅម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យ ទី៣ ខណ្ឌមានជ័យ។ ជនបង្កនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើងទេ ខណៈសមត្ថកិច្ចកំពុងសាកសួរ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះបានធ្វើដំណើរដោយជិះកង់ ចេញពីធ្វើការនៅម្តុំផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បំណងត្រឡប់ទៅផ្ទះនៅម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុក៏បានឈប់ចាំស្តុបដែលកំពុងលោតភ្លើងក្រហម ភ្លាមនោះក៏មានរថយន្តធុនធំ ម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ ពាក់ស្លាកលេខព្រះសីហនុ 3A-0985 ធ្វើដំណើរមកពីក្រោយ ហើយបានបត់ស្តាំទៅតាមបណ្តោយផ្លូវ៥០ម៉ែត្រទៅត្បូងដោយមិនបានមើលឆ្វេងស្តាំក៏កិនកង់និងនារីរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
សាក្សីដដែលបានបន្តថា ភ្លាមនោះរថយន្តបង្កបានព្យាយាមបើករត់រហូតទៅដល់បុរីឡុងនីត្រូវបានប្រជាពលរដ្ឋដេញចាប់បានភ្លាមៗតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបាននាំខ្លួនតៃកុងរថយន្តទៅប៉ុស្តិ៍ដើម្បីឃុំខ្លួនបណ្តោះអាសន្នរួមទំនាក់ទំនងទៅជំនាញមកធ្វើការវាស់វែងយករថយន្តរួមទាំងតៃកុងទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
ដោយ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល