ព័ត៌មានជាតិ
មន្ត្រីជំនាញខាងបង្ការអគ្គិភ័យ ចុះផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងពី គ្រោះថ្នាក់អគ្គិភ័យ វិធីបង្ការ និងសង្គ្រោះបឋម
នគរបាលជំនាញ នៃការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះអគ្គិភ័យ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងពីគ្រោះថ្នាក់អគ្គិភ័យ វិធីបង្ការ និងសង្គ្រោះបឋម របៀបប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ និងត្រួតពិនិត្យបំពង់ពន្លត់អគ្គិភ័យ។

យុទ្ធនាការនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៥ ដោយមានការណែនាំពី លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ចាត់មន្ត្រីជំនាញ ចុះផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងពីគ្រោះថ្នាក់អគ្គិភ័យ វិធីបង្ការ និងសង្គ្រោះបឋម របៀបប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ និងត្រួតពិនិត្យបំពង់ពន្លត់អគ្គិភ័យ នៅចំណុចផ្លូវជាតិលេខ ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ និងអគារកំពុងជួសជុល នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

មន្ត្រីជំនាញ បានប្រាប់ឲ្យដឹងថា នគរបាលបានណែនាំឲ្យគ្រប់ទីតាំងងាយរងគ្រោះ ត្រូវចាំបាច់មានបំពង់ពន្លត់អគ្គិភ័យ តិច ឬច្រើន តាមស្ថានភាព ហើយត្រូវប្រាកដថា សមាជិកក្នុងគ្រួសារ គឺសុទ្ធតែចេះប្រើប្រាស់វា។ លើសពីនោះ នគរបាល ក៏ណែនាំពីវិធីទប់ស្កាត់មួយចំនួនទៀតផងដែរ ដើម្បីជាចំណេះដឹងបន្ថែម ឬសង្គ្រោះបឋមដល់ពលរដ្ឋ។


ប្រជាពលរដ្ឋ បានសម្តែងក្តីរីករាយ ដែលកម្លាំងនគរបាលបានចុះមកធ្វើការផ្សព្វផ្សាយពីវិធីបង្ការ និងទប់ស្កាត់បឋមដល់ពួកគាត់ ដើម្បីឲ្យមានការយល់ដឹងកាន់តែច្បាស់ ហើយនេះក៏ជាចំណេះដឹងអាចយកទៅចែករំលែកតៗ គ្នា ផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២៥ នេះ ដោយទទួលបានការអនុញ្ញាតពី លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ឧត្ដមសេនីយ៍ទោ ស៊ុម សុឃីម ស្នងការរង ទទួលផែនការងារអាវុធជាតិផ្ទុះ និងអគ្គិភ័យ ព្រមទាំងលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបើកកិច្ចប្រជុំក្នុងការិយាល័យ និងបានជំរុញ ដាស់តឿន ដល់មន្ត្រីជំនាញ ត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងរង្វង់ប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ជាពិសេសទៀត ត្រូវតែចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋតាមលំនៅឋាន រោងចក្រ សហគ្រាស ឃ្លាំង សាលារៀន យានដ្ឋានជួសជុលរថយន្ត ដើម្បីឲ្យមានការយល់ដឹងអំពីវិធានការសង្គ្រោះបឋមនៅពេលមានគ្រោះអគ្គិភ័យកើតឡើងដោយយថាហេតុ៕
អត្ថបទ ៖ សុភា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


