ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន ស្នើរដ្ឋាភិបាលកំចាត់ចោលមន្ត្រី និងឈ្មួញលួចនាំចូលទំនិញពីថៃ ទាំងដែលទ្វារព្រំដែនបន្តបិទ
សម្ដេច ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ស្នើទៅកាន់រដ្ឋាភិបាលកម្ពុជា ដកចោលរាល់មន្ត្រីខិលខូចទាំងឡាយណា និងឈ្មួញទុច្ចរិត ដែលហ៊ានលួចនាំទំនិញថៃចូលមកក្នុងប្រទេសកម្ពុជា ទាំងដែលកម្ពុជាកំពុងមានជម្លោះជាមួយគ្នា និងបន្តបិទព្រំដែន។ សម្ដេច បន្ថែមថា ប្រសិនបើសម្ដេចនៅជានាយករដ្ឋមន្ត្រី សម្ដេចនឹងកំចាត់ចោលភ្លាមៗចំពោះជនខិលខូចដែលធ្វើឱ្យកម្ពុជា ត្រូវថៃមើលងាយ។ សម្ដេចតេជោ ហ៊ុន សែន ស្នើដូច្នេះ តាមរយៈសំណេរលើទំព័រហ្វេសប៊ុកផ្លូវការ នាល្ងាចថ្ងៃទី៨ ខែតុលា នេះ។

ការចេញមកអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីជម្លោះរវាងកម្ពុជា-ថៃ មិនទាន់ថមថយកម្ដៅ និងមិនទាន់មានប្រក្រតីភាពឡើងវិញ ហើយភាគីថៃចេះតែមើលងាយប្រមាថ មកលើកម្ពុជាជាបន្តបន្ទាប់។
សម្ដេចប្រមុខរដ្ឋស្ដីទី ស្នើដូច្នេះ៖«ខ្ញុំសូមស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំចាត់ចោលមន្ត្រី និងឈ្នួញដែលនៅបន្តលួចនាំទំនិញថៃ ចូលក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យអ្នកជិតខាងយើងមើលងាយយើងថា អត់ទំនិញគេមិនបាន។ ប្រសិនបើខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីដូចពេលមុនខ្ញុំមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា “ឆ្មាមិននៅកណ្តុរឡើងរាជ្យឲ្យសោះ”។»។

សម្ដេច ហ៊ុន សែន គូសបញ្ជាក់ថា សម្ដេចបានទទួលដំណឹងថា ពលរដ្ឋកម្ពុជានៅតាមព្រំដែនពិសេសនៅប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ដែលធ្លាប់ចាយប្រាក់បាតថៃ បាននាំគ្នាដូរយកប្រាក់រៀល បន្ទាប់ពីសម្ដេច កាលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥បានអំពាវនាវឱ្យរុះរាន់ទៅប្ដូរប្រាក់បាត ងាកមកប្រើប្រាស់ប្រាក់រៀល។
ជុំវិញករណីនេះ សម្ដេច ហ៊ុន សែន វាយតម្លៃថា នេះគឺជារឿងល្អដែលប្រជាជនកម្ពុជាប្រើប្រាស់ប្រាក់រៀលលើទឹកដីរបស់ខ្លួន ដើម្បីជៀសវាងការខាតបង់ និងក្លាយជាចំណុចខ្សោយសម្រាប់ជាតិ នៅពេលប្រទេសថៃប្រើជាអាវុធនយោបាយ។

សម្ដេច ក៏បានអះអាងថា សម្ដេចក្តាប់ព័ត៌មានបានថា ពលរដ្ឋខ្មែរមួយចំនួនដែលធ្វើការ និងរកស៊ីនៅថៃមិនអាចដកប្រាក់ពីធនាគារនៅថៃបានទេ។ សម្ដេចចាត់ទុកថា ទង្វើនេះបានបង្ហាញថា ប្រាក់បាតថៃកំពុងសម្លាប់ប្រជាជនខ្មែរដែលធ្វើការ និងរកស៉ីនៅក្នុងប្រទេសថៃ និងនាពេលខាងមុខប្រាក់បាតថៃ និងសម្លាប់ប្រជាជនខ្មែរលើទឹកដីកម្ពុជាចំពោះតែប្រជាជនខ្មែរណាដែលបន្តចាយ និងទុកប្រាក់បាតថៃ។
សម្ដេច ហ៊ុន សែន ក៏បានអំពាវនាវគឺពលរដ្ឋខ្មែរ ដែលរកស៉ីប្តូរប្រាក់ មេត្តាប្តូរប្រាក់តាមតម្លៃទីផ្សារកុំស្វែងរកប្រាក់ចំណេញហួសហេតុតាមរយៈបញ្ចុះតម្លៃប្រាក់បាត ដំឡើងថ្លៃប្រាក់រៀល ដែលធ្វើឲ្យអ្នកត្រូវការប្តូរប្រាក់ត្រូវខាតបង់។
បន្ថែមពីនេះ សម្ដេច ហ៊ុន សែន ក៏បានថ្លែងទៅកាន់ជនរួមជាតិថា ចាប់ពីពេលនេះតទៅឈប់កំណត់ប្រាក់ឈ្នួលធ្វើការ ឬតម្លៃទំនិញ ឬតម្លៃសេវាជាប្រាក់បាតថៃតទៅទៀត ហើយមកកំណត់ជាប្រាក់រៀល ឬប្រាក់ដុល្លារវិញ និងកាន់តែល្អគឺកំណត់ជាប្រាក់រៀលដើម្បីពង្រឹងរូបិយវត្ថុជាតិ។
សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា ៖«ប្រសិនស្រឡាញ់ជាតិត្រូវទុកក្រដាសប្រាក់ដែលមានព្រះឆាយាល័ក្ខ ព្រះបិតាជាតិ ព្រះមាតាជាតិ និងព្រះមហាក្សត្រយើងក្នុងទូ ក្នុងកាបូប ឬក្នុងហោប៉ៅយើង ជាជាងទុកព្រះឆាយាល័ក្ខព្រះមហាក្សត្រប្រទេសមួយ ដែលចាត់ទុកយើងជាសត្រូវ និងប្រមាថមើលងាយយើងនោះទេ។»៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១៩ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


