ព័ត៌មានជាតិ
កម្ពុជាបញ្ជាក់ជាថ្មីពីភាពចាំបាច់នៃការដោះស្រាយជម្លោះដោយសន្តិវិធីជាមួយថៃ ប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សទីក្រុងហ្សឺណែវ
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ លោក កែ សុវណ្ណ បានបញ្ជាក់ជាថ្មីពីសារៈសំខាន់ដ៏ចាំបាច់នៃការជ្រើសរើសនូវយន្តការដោះស្រាយជម្លោះដោយសន្តិវិធីជាមួយប្រទេសជិតខាង។ លោក អះអាងថា កម្ពុជានៅតែប្ដេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះព្រំដែន តាមរយៈកិច្ចសន្ទនា ផ្អែកលើច្បាប់អន្តរជាតិ ជាជាងការប្រើប្រាស់កម្លាំងយោធា។

លោក បានលើកឡើងនៅក្នុងសម័យប្រជុំ លើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៧ ខែមថុនា ឆ្នាំ២០២៦ ថា ការដោះស្រាយជម្លោះដោយសន្តិវិធី ហើយរួមបញ្ចូលជាមួយនឹងការសន្ទនា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សន្តិភាព និងសន្តិសុខអន្តរជាតិ។
សេចក្ដីថ្លែងការណ៍ចេញពីសម័យប្រជុំខាងលើ លោក កែ សុវណ្ណ បានគូសបញ្ជាក់ថា សន្តិភាពប្រកបដោយចីរភាពមិនអាចសម្រេចបានតាមរយៈយោធាភាវូបនីយកម្ម ការបំភិតបំភ័យ ឬការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងឡើយ។ លោក បានសង្កត់ធ្ងន់ទៅកាន់អង្គប្រជុំនោះថា «ព្រំដែន និងអធិបតេយ្យភាព មិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ។ ផ្ទុយទៅវិញ ជម្លោះគួរតែត្រូវបានដោះស្រាយតាមរយៈការសន្ទនាពិតប្រាកដ ការគោរពគ្នាទៅវិញទៅមក និងការប្រកាន់ខ្ជាប់យ៉ាងពេញលេញចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ»។

«សន្តិភាពនៅតែមានសារៈសំខាន់សម្រាប់ការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស»។ លោក លើកឡើងបន្ថែមយ៉ាងដូច្នេះ។
ពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នាទីក្រុងហ្សឺណែវ តំណាងកម្ពុជារូបនេះ បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងអនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ លោក បានគូសរំលេចបន្ថែមពីការចាប់ផ្តើមរបស់កម្ពុជាក្នុងការប្រើយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយប្រទេសថៃ ដែលជាយន្តការសន្តិភាព និងស្ថាបនាសម្រាប់ដំណោះស្រាយទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ បន្ទាប់ពីថៃបានលុបចោលជាឯកតោភាគីនូវអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ទាក់ទងនឹងព្រំដែនសមុទ្រ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


