សេដ្ឋកិច្ច
កម្ពុជានាំចេញទៅអាមេរិកសម្រេចបាននូវទំហំទឹកប្រាក់ ៩,២ ពាន់លានដុល្លារ នៅរយៈពេល ៩ ខែ
សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញទំនិញធំជាងគេរបស់កម្ពុជា ដែលសម្រេចបាននូវទំហំទឹកប្រាក់ប្រមាណជាង ៩ ពាន់លានដុល្លារ នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៥ កើនឡើង ២២,៦% ប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ មានទំហំទឹកប្រាក់ជាង ៧,៨ ពាន់លានដុល្លារ។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បង្ហាញថា គិតចាប់ពីខែមករា ដល់កញ្ញា ឆ្នាំ ២០២៥ ការដោះដូរទំនិញរវាងកម្ពុជា និងអាមេរិក សម្រេចបាន ៩,៥៦ ពាន់លានដុល្លារ ក្នុងនោះ កម្ពុជានាំទំនិញចេញទៅអាមេរិកមានទំហំទឹកប្រាក់ជាង ៩,២៨ ពាន់លានដុល្លារ កើនឡើង ២២% ចំណែកអាមេរិកនាំចូលមកវិញ មានទឹកប្រាក់ ២៨៣ លានកើន ៤៦,៩%។
ទំនិញដែលកម្ពុជានាំចេញទៅអាមេរិកមានដូចជា សម្លៀកបំពាក់ សម្ភារធ្វើដំណើរ កង់ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ចំណែកអាមេរិកនាំចូលមកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា សហរដ្ឋអាមេរិកទើបតែសម្រេចយកពន្ធលើទំនិញរបស់កម្ពុជានាំទៅអាមេរិក ក្នុងអត្រា ១៩% កាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៥ដែលអត្រានេះ នឹងធ្វើឱ្យកម្ពុជាមានលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសជិតខាង និងថែរក្សារោងចក្រដែលមានស្រាប់ព្រមទាំងទាក់ទាញការវិនិយោគកាន់តែច្រើនបន្ថែមទៀត។
លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា៖ «កាលណារំហូរពាណិជ្ជកម្មកាន់តែល្អ ចរន្តនៃការផ្លាស់ប្ដូរទំនិញកាន់តែល្អ ការវិនិយោគក៏ល្អ ការផ្លាស់ប្ដូរសេវាកម្មកាន់តែល្អ ភាពរីកចម្រើននៃការធ្វើពាណិជ្ជកម្ម កាន់តែនាំមកនូវការអភិវឌ្ឍ និងវិនិយោគ»។
នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកសម្រេចបានទឹកប្រាក់ជាង ១០ ពាន់លានដុល្លារកើនឡើង ១១% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះ កម្ពុជានាំចេញទំនិញទៅអាមេរិកមានតម្លៃ ៩,៩១ ពាន់លានដុល្លារ កើនឡើង ១១,៤% និងទំនិញអាមេរិកនាំចូលមកកម្ពុជាតម្លៃជាង ២៦៤ លានដុល្លារ កើន ២%៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


