ព័ត៌មានអន្ដរជាតិ
លោកត្រាំតែងតាំងអ្នកសិ្ធទ្ធទៅធ្វើទូតនៅឥណ្ឌា ចំពេលខ្លួនចរចាឥណ្ឌាឲ្យឈប់ទិញប្រេងរុស្ស៊ី
ប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្រេចផ្លាស់ប្តូរសមាសភាពការិយាល័យរដ្ឋបាលរបស់សេតវិមានក្នុងកាលៈទេសៈដ៏សំខាន់ និង ការតែងតាំងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ចំពេលដែលសហរដ្ឋអាមេរិកកំពុងតែបញ្ចុះបញ្ជូលឥណ្ឌាឲ្យរួមដៃគ្នាដើម្បីឈប់នាំចូលប្រេងពីរុស្ស៊ី។

នៅក្នុងសារមួយបង្ហោះតាមបណ្តាញសង្គមផ្ទាល់ខ្លួន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានរៀបរាប់ថា៖«ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមប្រកាសថា លោក ដន ស្កាវីណូ (Dan Scavino) ដ៏ពូកែ ដោយបន្ថែមពីលើតួនាទីជាអនុប្រធានបុគ្គលិកនៃរដ្ឋបាលត្រាំ ដែលនៅបន្តទៀតនោះ នឹងធ្វើជាប្រធានការិយាល័យបុគ្គលិកប្រធានាធិបតីសេតវិមាន ជំនួស លោក សឺជីអូ ហ្គោ (Sergio Gor) ដែលបានធ្វើការងារដ៏អស្ចារ្យក្នុងមុខតំណែងនោះ ហើយឥឡូវនេះនឹងក្លាយជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសឥណ្ឌា»។
នៅក្នុងសារដដែល ប្រធានាធិបតីសហរដ្ឋអាមេរិក បានកោតសរសើរ លោក ដន ស្កាវីណូ នឹងទទួលខុសត្រូវលើការជ្រើសរើស និងតែងតាំងស្ទើរតែគ្រប់មុខតំណែងនៅក្នុងរដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលជាមុខតំណែងធំ និងសំខាន់ខ្លាំងណាស់។
ការផ្លាស់ប្តូរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានកើតឡើងចំពេលដែលសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនកាន់វិវឌ្ឍន៍ទៅភាពធ្ងន់ធ្ងរ ដោយសារតែការចរចាបញ្ចប់សង្ក្រាមមិនត្រូវបានរកច្រកចេញឃើញនោះទេ បើទោះបីជា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្យាយាមប៉ុន្មានលើកក្នុងការជួបចរចាជាមួយប្រធានាធិបតី រុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន ទាំងផ្ទាល់និងតាមទូរស័ព្ទ។
ក្រោយជំនួបផ្ទាល់របស់មេដឹកនាំកំពូលទាំងពីរនៅរដ្ឋអាឡាស្កាកាលថ្ងៃទី១៥ខែសីហាឆ្នាំ២០២៥ ដោយទំនងហេតុនៃការបរាជ័យក្នុងការចរចា លោក ត្រាំ បានងាកមកប្រឹងប្រែងធ្វើការជាមួយភាគីប្រទេសផ្សេងៗ ដើម្បីដាក់ទណ្ឌកម្មរុស្ស៊ី តាមរយៈការឈប់ទិញប្រេងរុស្ស៊ី ក្នុងនោះមាន រដ្ឋាភិបាលឥណ្ឌា និង ទាមទារឲ្យប្រទេសក្នុងណាតូ ឈប់ទិញប្រេងពីរុស្ស៊ី។
ការតែងតាំង មន្ត្រីស្និទ្ធក្នុងសេតវិមានទៅជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសឥណ្ឌា អាចជាផែនការនៃការបង្កើនទំនាក់ទំនងជាមួយឥណ្ឌា ដើម្បីដាក់សម្ពាធលោកទីក្រុងមូស្គូបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យរុស្ស៊ីកាន់តែងាកទៅរកតុចរចាជាមួយអ៊ុយក្រែនដើម្បីបញ្ជប់សង្ក្រាម៕
រ៉ាន់ រើយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


