ព័ត៌មានអន្ដរជាតិ
តើប្រធានចារកម្មថ្មីរបស់អាមេរិក នឹងផ្លាស់ប្តូរទម្រង់ការសម្ងាត់ និងយុទ្ធសាស្ត្រសន្តិសុខជាតិ កម្រិតណា?
ការឡើងកាន់តំណែងរបស់ លោក ប៊ីល ភុលតេ (Bill Pulte) ជានាយកស្តីទីនៃទីភ្នាក់ងារចារកម្មជាតិអាមេរិក (DNI) ត្រូវបានគេរំពឹងថា នឹងនាំមកនូវការផ្លាស់ប្តូរទម្រង់ការសម្ងាត់ និងយុទ្ធសាស្ត្រសន្តិសុខជាតិរបស់អាមេរិកយ៉ាងខ្លាំង តាមរយៈការកាត់បង្រួមទំហំស្ថាប័ន ដោយការបន្ថយការិយាធិបតេយ្យ និងការជំរុញឲ្យមានការបញ្ចេញឯកសារសម្ងាត់លឿនជាងមុន។

យោងតាម Reuters ផ្អែកតាមចក្ខុវិស័យរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ស្ថាប័នចារកម្មជាតិបច្ចុប្បន្នមានទំហំធំពេក និងមិនចាំបាច់ ដែលធ្វើឲ្យរដ្ឋបាលថ្មីចង់ប្រើប្រាស់ លោក ប៊ីល ភុលតេ ប្រៀបបានទៅនឹងគ្រឿងចក្រឈូសដី ដើម្បីកម្ទេចប្រព័ន្ធការិយាធិបតេយ្យចាស់គំរឹល និងពន្លឿនការលុបចោលភាពសម្ងាត់នៃឯកសារនានាដែលសាធារណជនគួរបានដឹង។
ជាងនេះទៅទៀត ការចូលមកដឹកនាំរបស់ លោក ភុលតេ ទំនងផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ចារកម្មអាមេរិក ដោយងាកមកតាមដាន និងស៊ើបអង្កេតលើបញ្ហាផ្ទៃក្នុងមួយចំនួន ដូចជារឿងរ៉ាវពាក់ព័ន្ធនឹងការលួចបន្លំសន្លឹកឆ្នោត ឬការពិនិត្យមើលឯកសារសម្ងាត់របស់បុគ្គលដែលរដ្ឋបាលបច្ចុប្បន្នចាត់ទុកថា ជាសត្រូវនយោបាយ។
ទោះជាយ៉ាងណា យុទ្ធសាស្ត្រថ្មីនេះបានបង្កឲ្យមានក្តីបារម្ភ និងការជជែកវែកញែកយ៉ាងក្តៅគគុកពីសំណាក់អ្នកជំនាញ និងសមាជិកសភានៃបក្សប្រជាធិបតេយ្យ ដោយសារតែលោក ភុលតេ ដែលដឹកនាំក្នុងវិស័យធុរកិច្ចនោះ គ្មានបទពិសោធន៍ទាល់តែសោះនៅក្នុងវិស័យចារកម្ម និងសន្តិសុខជាតិ ដែលជាលក្ខខណ្ឌតម្រូវយ៉ាងចម្បងតាមផ្លូវច្បាប់។
ជាក់ស្ដែង ក្រុមអ្នករិះគន់បានព្រមានថា ការតែងតាំងអ្នកស្មោះស្ម័គ្រផ្នែកនយោបាយដែលខ្វះជំនាញវិជ្ជាជីវៈបែបនេះ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្ត និងការចែករំលែកព័ត៌មានសម្ងាត់រវាងអាមេរិក និងបណ្តាប្រទេសសម្ព័ន្ធមិត្តអន្តរជាតិ ព្រមទាំងអាចធ្វើឲ្យប្រព័ន្ធការពារសន្តិសុខជាតិទាំងមូលប្រឈមនឹងហានិភ័យខ្ពស់ ស្របពេលដែលស្ថានភាពភូមិសាស្ត្រនយោបាយពិភពលោកកំពុងមានភាពតានតឹង។
យ៉ាងណាមិញ ដោយសារតែរូបភាពចម្រូងចម្រាសទាំងនេះ លោក ត្រាំ បានបញ្ជាក់ថា ការកាន់តំណែងនេះគឺធ្វើឡើងត្រឹមតែក្នុងលក្ខណៈបណ្តោះអាសន្នប៉ុណ្ណោះ ខណៈពេលដែលរដ្ឋបាលរបស់លោក កំពុងបន្តសម្ភាសន៍បុគ្គលិកដទៃទៀត ដើម្បីស្វែងរកអ្នកមកដឹកនាំជាផ្លូវការ និងអចិន្ត្រៃយ៍ដែលត្រូវឆ្លងកាត់ការអនុម័តពីព្រឹទ្ធសភា៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
លោក Bill Pulte ដែលស្និទ្ធនឹង ត្រាំ ចូលកាន់តំណែងជាប្រធានចារកម្មជាតិ លឿនជាងការគ្រោងទុក
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


