ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ប្រាថ្នាឱ្យមានសន្តិភាពសម្រាប់ពិភពលោក ក្នុងខួប ៨០ឆ្នាំ
បច្ចុប្បន្ន បុរសដែលល្បីជាងគេក្នុងពិភពលោក ដែលធ្វើឱ្យតម្លៃប្រេងឡើងខ្ពស់ ភាពអត់ឃ្លានបន្តកើនឡើង គឺ គេតែងតែនឹកឃើញដល់ លោក ដូណាល់ ត្រាំ មុនគេ តែទោះបីជាលោក ធ្វើឱ្យពិភពលោក ស្គាល់លោក កាន់តែច្បាស់ក៏ដោយ ក្នុងរឿងខ្លះក៏បុរសរូបនេះមានហេតុផលដែរ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញបំណងប្រាថ្នាថ្ងៃខួបកំណើតគម្រប់ ៨០ឆ្នាំ ដោយលោកសង្ឃឹមថានឹងនាំយកសន្តិភាពសម្រាប់ពិភពលោក ទោះបីជាសហរដ្ឋអាមេរិកបានបើកការវាយប្រហារបន្ថែមទៀត លើអ៊ីរ៉ង់ក៏ដោយ។

យោងតាមសារព័ត៌មាន The Independent ផ្សាយថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ លោក ត្រាំ នឹងមានអាយុ ៨០ឆ្នាំជាផ្លូវការ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។ លោកបានឆ្លើយតបទៅនឹងអ្នកយកព័ត៌មានម្នាក់ដែលបានសួរថា តើបំណងប្រាថ្នាក្នុងឱកាសខួបកំណើតរបស់លោកជាអ្វី ក្រៅពីសន្តិភាពនៅមជ្ឈិមបូព៌ា?
លោក ត្រាំ ឆ្លើយតបថា៖ « មែនហើយ! ខ្ញុំនឹងបោះជំហានទៅមុខមួយកម្រិតទៀត[…] គឺមានសន្តិភាពសម្រាប់ពិភពលោក! អូខេ?»
លោកនិយាយម្តងទៀតថា៖ « គឺសន្តិភាពសម្រាប់ពិភពលោក»។
អ្នកកាសែត៖ ចុះសន្តិភាពសម្រាប់មជ្ឈិមបូព៌ា?
លោក ត្រាំ៖ « បាទ! សន្តិភាពសម្រាប់ពិភពលោកទាំងមូល»។
នៅថ្ងៃដដែលនោះ បញ្ជាការកណ្តាលសហរដ្ឋអាមេរិកបញ្ជាក់នៅលើបណ្តាញសង្គម X ថា៖ « ការវាយប្រហារបានចាប់ផ្តើមលើគោលដៅច្រើន ក្នុងប្រទេសអ៊ីរ៉ង់តាមការណែនាំរបស់ មេបញ្ជាការ។ យោងតាមការបង្ហោះនៅលើបណ្តាញសង្គម ការវាយប្រហារទាំងនោះត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានដែលមិនសមហេតុផល និងបន្តរបស់អ៊ីរ៉ង់»។
កាលពីថ្ងៃពុធ អ្នកឆ្លើយឆ្លងព័ត៌មានបរទេសសំខាន់របស់ Fox News គឺ លោក Trey Yingst អះអាងលើបណ្តាញសង្គម X ថា៖ « លោក ត្រាំ បានស្បថថានឹងទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ ប្រសិនបើពួកគេបរាជ័យក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង»។
យោងតាម លោក Yingst ថា ប្រធានាធិបតីបង្ហាញ មីស៊ីល Tomahawk ចំនួន ៤៩គ្រាប់ ត្រូវបានបាញ់ដោយសហរដ្ឋអាមេរិក ក្នុងប្រទេសអ៊ីរ៉ង់។
អំឡុងពេលនៃកិច្ចប្រជុំដដែល លោក ត្រាំ បានលើកឡើងពីបំណងប្រាថ្នារបស់លោកសម្រាប់សន្តិភាព ហើយក៏ព្រមានថា សហរដ្ឋអាមេរិកអាចនឹងបន្តវាយប្រហារអ៊ីរ៉ង់ដ៏ខ្លាំងក្នុងពេលឆាប់ៗនេះ ប្រសិនបើបរាជ័យជាមួយកិច្ចព្រមព្រៀង៕
សម្រួល៖ ណឺ មិនា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


