ព័ត៌មានជាតិ
ពលរដ្ឋបង្ហាញភាពឈឺចាប់ និងចង់ឲ្យសហគមន៍អន្តរជាតិអន្តរាគម៍បន្ទាន់ លើការបន្តរំខានឥតឈប់ឈររបស់ថៃមកលើកម្ពុជា
បន្ទាប់ពីមើលឃើញពីការឈ្លានពាន និងរំខានម្ដងហើយម្ដងទៀតពីសំណាក់ភាគីថៃមកលើប្រជាពលរដ្ឋខ្មែរដែលរស់នៅជាប់ព្រំដែនកម្ពុជា ថៃ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋបានសម្ដែងការឈឺចាប់ និងស្នើឲ្យសហគមន៍អន្តរជាតិជួយអន្តរាគម៍បន្ទាន់លើសកម្មភាពរបស់សៀមទាំងនេះ។

លោក ប៊ុន ឃៀង ជាប្រជាពលរដ្ឋបានសម្តែងក្តីឈឺចាប់យ៉ាងក្រៃលែង និងស្នើសុំដោយទទូចចង់ឲ្យសហគមន៍អន្តរជាតិជួយអន្តរាគម៍បន្ទាន់ លើសកម្មភាពដែលបន្តយាយីឥតឈប់ឈរពីសំណាក់ប្រទេសថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។

លោក ប៊ុន ឃៀង ក៏សូមធ្វើការថ្កោលទោសបំផុត ចំពោះអំពើរំលោភបំពានឥតស្រាកស្រានពីភាគីសៀម មកលើកម្ពុជា ពិសេសថ្មីៗនេះ តាមរយៈសកម្មភាពជាច្រើន ដូចជាការចូលមកឈូសឆាយដី លើទឹកដីកម្ពុជា បង្កភាពចលាចលនានា ចាក់ភ្លេងជាសម្លេងខ្មោច រំខានការរស់នៅរបស់ប្រជាពលរដ្ឋ ជារៀងរាល់យប់។

បើទោះបីបច្ចុប្បន្ន ស្ថានភាពនៅតំបន់ព្រំដែននៅតែតានតឹងក៏ពិតមែន ក៏ប៉ុន្តែ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខថ្នាក់ដឹកនាំ នៃកម្ពុជា តែងតែរក្សាគោលជំហរអំណត់អត់ធ្មត់ខ្ពស់ ប្រឹងប្រែងដោះស្រាយ និងចរចាដោយសន្តិវិធី តាមរយៈយន្តការការទូត សំដៅធ្វើយ៉ាងណា គឺដើម្បីរក្សាបាននូវសុខសន្តិភាពជូនប្រជាជន និងប្រទេសជាតិ ជាជាងការតតាំងគ្នាដោយជម្លោះប្រដាប់អាវុធ៕
អត្ថបទ៖ សុភា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


