កីឡា
កម្ពុជា ឡើង ១ លេខ ខណៈ ឥណ្ឌូណេស៊ី ធ្លាក់ ៣ លេខ ក្នុងចំណាត់ថ្នាក់បាល់ទាត់ពិភពលោក
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានធ្វើបច្ចុប្បន្នភាពតារាងចំណាត់ថ្នាក់បាល់ទាត់ពិភពលោកសម្រាប់ខែ តុលា ឆ្នាំ ២០២៥ ក្នុងនោះនៅតំបន់ អាស៊ាន មានជម្រើសជាតិចំនួន ៦ បានឡើងចំណាត់ ខណៈក្រុមជម្រើសជាតិចំនួន ៥ បានធ្លាក់ចំណាត់ថ្នាក់។

ក្រុមជម្រើសជាតិ កម្ពុជា បានស្ថិតនៅក្នុងចំណោមក្រុមជម្រើសជាតិក្នុងតំបន់ អាស៊ាន ទាំង ៦ ដែលបានឡើងចំណាត់ថ្នាក់ក្នុងតារាងបាល់ទាត់ពិភពលោក បើធៀបនឹងខែ កញ្ញា។ កម្ពុជា បានឡើង ១ ចំណាត់ថ្នាក់ ពីចំណាត់ថ្នាក់លេខ ១៨០ មក ១៧៩។ យ៉ាងណា ការឡើងចំណាត់ថ្នាក់របស់ កម្ពុជា ហាក់ភ្ញាក់ផ្អើលបន្តិចដែរ ព្រោះថានៅខែ តុលា នេះ ក្រុមរហស្សនាមគោព្រៃមិនមានសកម្មភាពការប្រកួតណាមួយសោះឡើយ។
ចំណែកក្រុម ៥ ទៀត ដែលបានឡើងចំណាត់ថ្នាក់ផងដែរ ក្នុងនោះ ថៃ បានឡើង ៥ ចំណាត់ថ្នាក់ពីលេខ ១០១ មកលេខ ៩៦, វៀតណាម ឡើងពីលេខ ១១៤ មកលេខ ១១១, ម៉ាឡេស៊ី ឡើងពីលេខ ១២៣ មកលេខ ១១៨, ហ្វីលីពីន ឡើងពីលេខ ១៤៣ មកលេខ ១៤១ និង សិង្ហបុរី ឡើងពីលេខ ១៥៨ មកលេខ ១៥៥។

ក្រឡេកមកមើលក្រុម ដែលធ្លាក់ចំណាត់ថ្នាក់វិញ ក្នុងនោះមាន ឥណ្ឌូណេស៊ី បានធ្លាក់ ៣ ចំណាត់ថ្នាក់ ពីលេខ ១១៩ ទៅលេខ ១២២, មីយ៉ាន់ម៉ា ធ្លាក់ពីលេខ ១៦០ ទៅលេខ ១៦៣, ប្រ៊ុយណេ ធ្លាក់ពីលេខ ១៨៣ ទៅលេខ ១៨៥, ឡាវ ធ្លាក់ពីលេខ ១៨៥ ទៅលេខ ១៨៨ និង ទីម័រខាងកើត ធ្លាក់ពីលេខ ១៩៤ ទៅលេខ ១៩៧។
ចាប់អារម្មណ៍ជាមួយចំណាត់ថ្នាក់លំដាប់កំពូលទាំង ៥ ក្នុងពិភពលោកវិញ គឺមិនមានអ្វីប្រែប្រួលច្រើននោះទេ ក្នុងនោះ អេស្ប៉ាញ បន្តឈរនៅចំណាត់ថ្នាក់ទី ១ ដដែល។ ចំណែក អាហ្សង់ទីន ឈរនៅលេខ ២, បារាំង ឈរនៅលេខ ៣, អង់គ្លេស ឈរនៅលេខ ៤ និង ព័រទុយហ្គាល់ ឈរនៅលេខ ៥៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


