ចាប់ពីខែក្រោយទៅ អ្នកគាំទ្របាល់ទាត់ កម្ពុជា នឹងសប្បាយហ៊ោ ក្នុងការទស្សនាក្រុមជម្រើសជាតិ កម្ពុជា ក្រុមធំ និងយុវជនអាយុក្រោម ២០ ឆ្នាំ លេងនៅលើទឹកដី កម្ពុជា រយៈពេល ៣ ខែជាប់គ្នា ពោលគឺពីខែ កក្កដា សីហា និងកញ្ញា។
ខ្សែបម្រើការពារ យូឌៃ អូកាវ៉ា បានប្រាប់ទៅអ្នកគាំទ្រ អំពីការលងតំណាងឱ្យជម្រើសជាតិ កម្ពុជា ជាពិសេសការលេងទល់ក្រុម ចិនហុងកុង យប់មិញ គឺរូបគេលេងដោយដាក់ជីវិត ដើម្បីស្លាកសញ្ញាជម្រើសជាតិ និងទង់ជាតិ កម្ពុជា នៅលើអាវ។
គ្រូបង្វឹករបស់ក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា លោក Koji Gyotoku ហាក់មិនខ្វាយខ្វល់ច្រើនឡើយ អំពីលទ្ធផលអវិជ្ជមានរបស់ក្រុមគោព្រៃនាមួយរយៈចុងក្រោយនេះ ប៉ុន្តែអ្វី ដែលក្តីព្រួយបារម្ភ និងជាសម្ពាធសម្រាប់លោក ក្នុងជំនួបទល់ក្រុម ប៊ូតាន ល្ងាចនេះ គឺ «លទ្ធផល» និង «ការលេងរបស់កូនក្រុមលោកមានភាពល្អប្រសើរឬអត់»។
សហព័ន្ធបាល់ទាត់កម្ពុជា បានប្រកាសបញ្ជីឈ្មោះកីឡាករ ២៦ នាក់ផ្លូវការ ត្រៀមប្រកួតមិត្តភាពកម្តៅសាច់ដុំទល់នឹងក្រុមជម្រើសជាតិ ប៊ូតាន និង ចិនហុងកុង នាខែ មិថុនា ខាងមុខ ខណៈរឿងដ៏ចាប់អារម្មណ៍ គឺមានកីឡាករចូលសញ្ជាតិ និងកីឡាករកំពុងឡើងជើងមួយចំនួន បានបាត់មុខពីបញ្ជីឈ្មោះ។
គ្រូបង្វឹកសញ្ជាតិ អេស្ប៉ាញ លោក Pep Munoz បានសម្លឹងឃើញក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា បច្ចុប្បន្ន កំពុងមានកីឡាករស្ថិតក្នុងស្ថានភាពដ៏ល្អប្រសើរមួយ ដោយកីឡាករភាគច្រើនមានសមត្ថភាព និងវ័យ «មិនក្មេងពេក និងមិនចាស់ពេក»។
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានធ្វើបច្ចុប្បន្នភាពតារាងចំណាត់ថ្នាក់បាល់ទាត់ពិភពលោកសម្រាប់ខែ មេសា ឆ្នាំ ២០២៦ បន្ទាប់ពីបញ្ចប់ការប្រកួតរបស់ក្រុមជម្រើសជាតិនីមួយៗក្នុងថ្ងៃ FIFA's Day។
ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា លោក សៅ សុខា បានបង្ហាញពីផែនការយុទ្ធសាស្ត្រចម្បង ៣ ដែលសហព័ន្ធនឹងអនុវត្តនៅពេលខាងមុខ ដើម្បីជម្រុញឱ្យក្រុមជម្រើសជាតិ កម្ពុជា មានកម្រិតប្រកួតប្រជែងខ្លាំងគ្រប់កម្រិតនាពេលអនាគត។