កីឡា
បញ្ជីឈ្មោះជម្រើសជាតិ កម្ពុជា បាត់កីឡាករចូលសញ្ជាតិ និងកីឡាករគួរឱ្យចាប់អារម្មណ៍ច្រើន
សហព័ន្ធបាល់ទាត់កម្ពុជា បានប្រកាសបញ្ជីឈ្មោះកីឡាករ ២៦ នាក់ផ្លូវការ ត្រៀមប្រកួតមិត្តភាពកម្តៅសាច់ដុំទល់នឹងក្រុមជម្រើសជាតិ ប៊ូតាន និង ចិនហុងកុង នាខែ មិថុនា ខាងមុខ ខណៈរឿងដ៏ចាប់អារម្មណ៍ គឺមានកីឡាករចូលសញ្ជាតិ និងកីឡាករកំពុងឡើងជើងមួយចំនួន បានបាត់មុខពីបញ្ជីឈ្មោះ។

ក្រោយបញ្ជីឈ្មោះកីឡាករជម្រើសជាតិ កម្ពុជា ត្រូវបានប្រកាសជាផ្លូវការនៅព្រឹកថ្ងៃ ចន្ទ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២៦ នេះ អ្នកគាំទ្របានបង្ហាញការចាប់អារម្មណ៍ជាខ្លាំង ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ក៏មានកីឡាករមួយចំនួនត្រូវបានអ្នកគាំទ្រសួររកបន្ទាប់ពីការបាត់មុខផងដែរ។

កីឡាករសំខាន់ ដែលបានអវត្តមានពីបញ្ជីឈ្មោះរបស់លោក Koji Gyotoku រួមមានប្រធានក្រុម សឿយ វិសាល, នីកូឡាស ថេល័រ, តាកាគី អូសិ, កាន់ ម៉ូ, សារ ទី, អ៊ន ចាន់ប៉ូលីន និង លឹម ពិសុទ្ធ ជាដើម។ យ៉ាងណា តាមព័ត៌មានផ្លូវការនៃការអវត្តមានរបស់ នីកូឡាស ថេល័រ, កាន់ ម៉ូ និង តាកាគី អូសិ ដោយសារបញ្ហារបួស។ ចំណែកកីឡាករផ្សេងទៀត ជាការសម្រេចចិត្តរបស់គ្រូបង្វឹក។
គួរបញ្ជាក់ ថា បញ្ជីឈ្មោះកីឡាករទាំង ២៦ នាក់នេះរបស់ កម្ពុជា គឺត្រៀម ដើម្បីប្រកួតមិត្តភាពទល់នឹងក្រុមជម្រើសជាតិ ប៊ូតាន នៅថ្ងៃទី ៤ ខែ មិថុនា និង ចិនហុងកុង នៅថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២៦៕




អត្ថបទ៖ សេម កុសល
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


