ព័ត៌មានអន្ដរជាតិ
ផ្ទុះបាតុកម្មហិង្សាប្រឆាំងជនអន្តោប្រវេសន៍ក្នុងទីក្រុង Dublin ប្រទេសអៀរឡង់
មនុស្សជាង ១ពាន់នាក់បានចូលរួមបាតុកម្មដែលបង្កទៅជាហិង្សាប្រឆាំងជនអន្តោប្រវេសន៍នៅភាគនិរតីទីក្រុង Dublin ប្រទេសអៀរឡង់ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា អ្នកស្វែងរកសិទ្ធិជ្រកកោនអាយុ២៦ឆ្នាំ បានរំលោភផ្លូវភេទលើក្មេងស្រីអាយុ ១០ ឆ្នាំនៅជិតសណ្ឋាគារ Citywest ដែលប្រើដើម្បីធ្វើជាផ្ទះរបស់អ្នកស្វែងរកសិទ្ធិជ្រកកោន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera កាលពីថ្ងៃទី២២ខែតុលា។

ការតវ៉ាបានប្រែក្លាយជាហិង្សាភ្លាមៗ នៅពេលដែលក្រុមបាតុករបានគប់ដប បាញ់កាំជ្រួច និងដុតឡានប៉ូលិស ខណៈពួកគេស្រែកពាក្យស្លោកប្រឆាំងជនអន្តោប្រវេសន៍ដូចជា «ជីវិតអៀរឡង់សំខាន់» និង «ដកជនអន្តោប្រវេសន៍ចេញ» ។
រដ្ឋមន្ត្រីយុត្តិធម៌អៀរឡង់ លោក Jim O’Callaghan បានថ្កោលទោសអំពើហិង្សានេះថាជាការប៉ុនប៉ងដើម្បី «ធ្វើឱ្យមានការមិនពេញចិត្ត» ខណៈដែលនាយករដ្ឋមន្រ្តីអៀរឡង់លោក Micheal Martin បានហៅស្ថានភាពនេះថាធ្ងន់ធ្ងរបំផុត។

ភាពចលាចលនេះបានរំឭកឡើងវិញនូវបាតុកម្មស្រដៀងគ្នាកាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ដែលក្រុមប្រឆាំងអន្តោប្រវេសន៍បានដុតរថយន្ត និងវាយប្រហារប៉ូលិសនៅកណ្តាលទីក្រុង Dublin បន្ទាប់ពីមានឧប្បត្តិហេតុចាក់សម្លាប់បុរសជនជាតិអាល់ហ្សេរី។
គួរបញ្ជាក់ថាអៀរឡង់ និងចក្រភពអង់គ្លេសថ្មីៗនេះបានជួបប្រទះការកើនឡើងនៃមនោសញ្ចេតនាប្រឆាំងនឹងអន្តោប្រវេសន៍។ ទោះបីជាមិនមានសមាជិកស្តាំនិយមក្នុងសភាក៏ដោយ ក៏អៀរឡង់កំពុងមានភាពតានតឹងកាន់តែខ្លាំងឡើងលើជនអន្តោប្រវេសន៍ ដែលនាំឱ្យមានការផ្ទុះឡើងនូវអំពើហិង្សាជាបន្តបន្ទាប់នៅទូទាំងប្រទេស៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


