ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់ចំនួន ៣ ១១៧នាក់ ក្នុងបាតុកម្មនៅអ៊ីរ៉ង់
ទូរទស្សន៍ជាតិអ៊ីរ៉ង់បានផ្សាយអំពីចំនួនអ្នកស្លាប់ជាផ្លូវការលើកដំបូងពីការតវ៉ាប្រឆាំងរដ្ឋាភិបាលនាពេលថ្មីៗនេះ ដោយមានមនុស្សស្លាប់ចំនួន ៣ ១១៧នាក់ អំឡុងពេលការបង្រ្កាបបាតុកម្ម ការបិទអ៊ីនធឺណិត ជាពិសេសបានបំផ្លាញប្រទេសយ៉ាងធ្ងន់ធ្ងរ។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយទូរទស្សន៍ Press TV កាលពីថ្ងៃពុធ មានអ្នកតាមដានម្នាក់នៅអ៊ីរ៉ង់ បាននិយាយថា មានមនុស្ស ២ ៤២៧នាក់នៃអ្នកស្លាប់ក្នុងបាតុកម្ម គឺជាជនស៊ីវិល និងកងកម្លាំងសន្តិសុខ។
ចំណែកទីភ្នាក់ងារព័ត៌មានសកម្មជនសិទ្ធិមនុស្ស (HRANA) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានឱ្យដឹងថា មនុស្សចំនួន ៤ ៥១៩នាក់ ត្រូវបានសម្លាប់អំឡុងពេលបាតុកម្មកំពុងក្តៅ។
តាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera, ទីភ្នាក់ងារ (HRANA) លើកឡើងថា ចំនួនអ្នកស្លាប់អាចកើនដល់ ៩ ០៤៩នាក់ ប៉ុន្តែកំពុងស្ថិតក្រោមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់។
គួរបញ្ជាក់ថា បាតុកម្មដែលបានចាប់ផ្តើមនៅចុងខែធ្នូ ជាមួយនឹងម្ចាស់ហាងដែលតវ៉ាប្រឆាំងនឹងការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណ និងតម្លៃនៃការចំណាយលើការរស់នៅបានកើនឡើង ប្រែទៅជាចលនាប្រឆាំងរដ្ឋាភិបាលដែលរីករាលដាលដ៏ឆាប់រហ័ស។
មិនតែប៉ុណ្ណោះ អាជ្ញាធរអ៊ីរ៉ង់ បានថ្កោលទោសនៃការតវ៉ានេះថា ជាឧប្បត្តិហេតុ «ភេរវករ» ហើយអះអាងថា «កុបកម្ម» ដ៏ហិង្សានេះ ជាការបញ្ឆេះដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៀតផង។
ការបង្រ្កាបដែលធ្វើឡើងដោយរដ្ឋាភិបាល ត្រូវបានថ្កោលទោសយ៉ាងធ្ងន់ធ្ងរពីសំណាកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងគំរាមធ្វើអន្តរាគមន៍គាំទ្របាតុករទៀតផង។
រីឯក្រុមសិទ្ធិមនុស្សមួយចំនួនបានលើកឡើងថា ក្រុមអ្នកតវ៉ាត្រូវដែលបានសម្លាប់ គឺជាការប្រើកម្លាំងដោយកងកម្លាំងសន្តិសុខតែម្តង។
នៅក្នុងរបាយការណ៍មួយ ដែលអង្គការលើកលែងទោសអន្តរជាតិបានកត់ត្រាថា ខ្លួនបានចងក្រងឯកសារលើកងកម្លាំងសន្តិសុខអ៊ីរ៉ង់ ដែលបានដាក់កងម្លាំងនៅតាមដងផ្លូវ និងលើដំបូលផ្ទះ ដោយបាញ់កាំភ្លើងវែង និងកាំភ្លើងខ្លី ផ្ទុកដោយគ្រាប់ដែក ក្នុងគោលដៅទៅលើក្បាល និងដងខ្លួនរបស់មនុស្សដែលគ្មានអាវុធ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


