ព័ត៌មានជាតិ
មិនបាច់ចាយលុយទិញនំនាំចូលពីប្រទេសជិតខាង នេះជានំកញ្ចប់ខ្មែរទាំង ៩ ម៉ាក បានផលិតលក់ពេញទីផ្សារ
ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ រួមចំណែកទប់ស្កាត់ការបង្ហូរលុយចេញទៅក្រៅប្រទេស តាមរយៈការគាំទ្រផលិតផលជាតិ បង្កើតប្រភពចំណូលសេដ្ឋកិច្ចដល់ពលរដ្ឋក្នុងស្រុក សហគ្រាសផលិតនំខ្មែរចាប់ផ្តើមទទួលបានការគាំទ្រច្រើនឡើង ស្របជាមួយស្មារតីស្រលាញ់ជាតិ គាំទ្រផលិតផលជាតិមានការផុលផុសគ្រប់ទីកន្លែង។
សហគ្រាសផលិតនំខ្មែរទាំង ៩ បានឈរជើងលើទីផ្សារទទួលបានការពេញនិយមពីពលរដ្ឋពីទីក្រុងដល់ជនបទ ខណៈការផលិតក៏មានស្តង់ដាអនាម័យខ្ពស់ ទទួលស្គាល់គុណភាពទាំងថ្នាក់ជាតិនិងអាចនាំចេញទៅក្រៅប្រទេសបានថែមទៀតផង។
សហគ្រាសផលិតនំស្រួយលីលី
សហគ្រាសផលិតនំលីលី ជាសហគ្រាសដ៏ល្បីឈ្មោះមួយដែលបានឈរជើងផលិតនំខ្មែរ គឺនំស្រួយលីលីតាំងពីឆ្នាំ ២០០២។ ក្រៅពីបានផលិតលក់ចែកចាយពេញទីផ្សារក្នុងស្រុក សហគ្រាសផលិតនំរបស់ខ្មែរនេះបាននាំចេញនំយីហោខ្មែរចរាចរលក់នៅលើទីផ្សារប្រទេសក្នុងតំបន់ដូចជាប្រទេសមីយ៉ាន់ម៉ា ម៉ាឡេស៊ី វៀតណាម ព្រមទាំងបាននាំចេញទៅដល់ទីផ្សារអាមេរិក កាណាដា និងកូរ៉េសរុប ១៣ ប្រទេស។

បច្ចុប្បន្ននំស្រួយលីលី ក្តោបបានចំណែកទីផ្សារក្នុងស្រុកប្រមាណ ៣៥ ភាគរយ ពោលគឺគិតទាំងការប្រកួតប្រជែងជាមួយនឹងផលិតផលនាំចូល និងនំដែលផលិតនៅក្នុងស្រុក។ នេះបើតាមការអះអាងពីប្រភពក្រុមហ៊ុន។
សហគ្រាសផលិតនំមីដាស
សហគ្រាសផលិតនំមីដាស បង្កើតឡើងក្នុងឆ្នាំ ២០១៨ ហើយមានទីតាំងរោងចក្រនៅរាជធានីភ្នំពេញ។ ជាសហគ្រាសកែច្នៃចំណីអាហារតាមស្តង់ដារអន្តរជាតិ ផលិតផលសំខាន់ៗរបស់ក្រុមហ៊ុនរួមមាន៖ ប្រភេទនំបុ័ង នំបន្ទះហឹរ នំដំឡូង និងប្រភេទនំរុំម្សៅ។

សហគ្រាសផលិតនំស្រួយ (អេសប៊ី)
សហគ្រាស SBFoodCambodiaGroup ត្រូវបានគេស្គាល់ជាសហគ្រាសផលិតនំស្រួយ អេសប៊ី ដែលមានកេរ្តិ៍ឈ្មោះល្បីមួយនៅលើទីផ្សារប្រទេសកម្ពុជា។ សហគ្រាសក្នុងស្រុកនេះមានផលិតនំស្រួយទាំងកញ្ចប់តូចនិងកញ្ចប់ធំៗ ដែលមានច្រើនជម្រើសនិងច្រើនរសជាតិ តាមតម្រូវចំណូលចិត្តរបស់មនុស្សគ្រប់វ័យ។
សហគ្រាសមានទីតាំងរោងចក្រនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

សហគ្រាស អេប្រាធី ហ៊្វូដ
ក្រុមហ៊ុន អេប្រាធី ហ៊្វូដ (Aprati Foods) ជាសហគ្រាសផលិតនំមានប្រភពមកពីអាមេរិក និងបានពង្រីកខ្សែសង្វាក់ផលិតកម្មក្នុងប្រទេសកម្ពុជា ដែលមានរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
ចាប់ផ្តើមដំណើរការក្នុងឆ្នាំ ២០១៧ សហគ្រាសអេប្រាធី ហ៊្វូដ ផ្តោតលើការផលិតស្ករគ្រាប់ និងអាហារសម្រន់ ដោយអនុវត្តតាមស្តង់ដាសហរដ្ឋអាមេរិក។


សហគ្រាសផលិតចាហួយ សេងហួត ហ្វាហ្វាហ្វូដ
ជាសហគ្រាសផលិតចាហ៊ួយ និងទឹកភេសជ្ជៈដ៏ធំមួយនៅប្រទេសកម្ពុជា។ ផលិតផលរបស់ក្រុមហ៊ុនមានដូចជា ទឹកចាហួយ ទឹកគោជល់ ទឹកកូឡា ទឹកតែក្រូចឆ្មារ តែម្លិះទឹកឃ្មុំ ទឹកសាច់ដូង រួមទាំងទឹកភេសជ្ជៈជាច្រើនមុខទៀត។

សហគ្រាស លីម ហៀងយូ (នំសាកឺរ៉ា)
សហគ្រាស លីម ហៀងយូ ឈរឈ្មោះលើទីផ្សារតាំងពីឆ្នាំ ២០០០ ដែលដំបូងឡើយផ្តោតលើការផលិតស្ករគ្រាប់។ អំឡុងឆ្នាំ ២០០១ ក៏វិវឌ្ឍន៍ផលិតជានំកែកឃឺ និងក្នុងឆ្នាំ ២០០៩ សហគ្រាសបានវិនិយោគប្រមាណ ២ លានដុល្លារ សាងសង់រោងចក្របំពាក់ដោយគ្រឿងម៉ាស៊ីនទំនើប ដើម្បីបង្កើនខ្សែសង្វាក់ផលិតកម្ម ដោយប្រកាន់ខ្ជាប់ស្តង់ដារសុវត្ថិភាពចំណីអាហារខ្ពស់បំផុត។
ដោយសារមានការរីកចម្រើនជាលំដាប់ សហគ្រាសផលិតនំ លឹម ហៀងយូ ផ្លាស់ប្តូរពីផលិតកម្មសិប្បកម្មទៅជាផលិតកម្មទ្រង់ទ្រាយធំ ដោយពង្រឹងជាសហគ្រាសផលិតនំឈានមុខគេក្នុងឧស្សាហកម្មនំប៊ីសស្ទីន ខូឃី និងនំកែកឃឺនៅកម្ពុជា។

សិប្បម្មចេកឆាបរាជនី
សិប្បកម្មចេកឆាបរាជនីមានទីតាំងនៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ដែលសិប្បកម្មបានយកវត្ថុធាតុដើមចេកក្នុងស្រុកមកកែច្នៃ ចៀនច្រកថង់ និងវេចខ្ចប់លក់។
សិប្បកម្មចេកឆាបរាជធានី បានចាប់ផ្ដើមដំណើរការដំបូងនៅឆ្នាំ ២០១៨ និងបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មជាផ្លូវការនាដើមឆ្នាំ ២០២២។ ចេកឆាបរាជនីលក់តម្លៃត្រឹមតែ ៥០០ រៀល ក៏អាចទិញញាំបានដែរ។

សហគ្រាស ខេធីអែច ហ្វូដ (នំកូនតោ)
ផលិតផលសំខាន់របស់សហគ្រាស KTH FOOD គឺការផលិតនំបុ័ងប៊ឺហ្គឺ (រសជាតិពងមាន់)។ ដំណើរការផលិតកម្មទាំងការប្រើប្រាសរូបមន្ត បច្ចេកវិទ្យា ជាស្នាដៃរបស់អ្នកជំនាញខ្មែរទាំងស្រុង ដើម្បីបង្កើតរសជាតិអាហារសម្រន់ដ៏ឆ្ងាញ់។

សហគ្រាស លី វ៉ាយវ៉ាយ
សហគ្រាសនេះក៏មានផលិតនំកញ្ចប់ខ្មែរជាច្រើនមុខច្រើនរសជាតិ ដោយមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ៕

សហគ្រាស Tenta Cambodia
សហគ្រាស Tenta Cambodia ត្រូវបានស្គាល់តាមរយៈការផលិតនំស្រួយ Rinbee។ សហគ្រាសមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញតាមផ្លូវជាតិលេខ ៤។ ក្រៅពីផលិតនំ សហគ្រាសបានឈានទៅផលិតទឹកភេសជ្ចៈបន្ថែមទៀត ដើម្បីធ្វើពិធិធកម្មឧស្សាហកម្មផលិតចំណីអាហារក្នុងប្រទេសកម្ពុជា៕

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


