សន្តិសុខសង្គម
អគ្គិភ័យលេបត្របាក់ឃ្លាំងលក់ម៉ូតូមួយកន្លែងអស់ទាំងស្រុង ខណៈមូលហេតុសមត្ថកិច្ចកំពុងស្រាវជ្រាវ
ឃ្លាំងលក់ម៉ូតូដែលមានស្តុកម៉ូតូជាច្រេីនគ្រឿងមួយកន្លែងនៅតាមបណ្ដោយផ្លូវ៣២៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង កាលពីវេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋប្រាប់បានឲ្យដឹងថា មុនកើតហេតុគេលឺសំលេងផ្ទុះជាបន្តបន្ទាប់ ក៏បានចេញទៅមេីល ស្រាប់តែឃេីញមានផ្សែងខ្មៅលាយឡំជាមួយអណ្ដាតភ្លើងឆេះចេញពីឃ្លាំងលក់ និងស្តុកម៉ូតូមួយកន្លែងយ៉ាងសន្ធោសន្ធៅ។ ភ្លាមៗពលរដ្ឋបានរាយការណ៍ទៅមន្ត្រីជំនាញពន្លត់អគ្គិភ័យដើម្បីមកអន្តរាគមន៍ជៀសវាងមានការរាលដាលកាន់តែខ្លាំង។

អគ្គិភ័យខាងលេីនេះបានឆាបឆេះផ្ទះចំនួន១ល្វែង ស្ទើរទាំងស្រុង និងលេបត្របាក់ឃ្លាំងលក់ និងស្តុកម៉ូតូ រួមទាំងគ្រឿងសម្ភារៈម៉ូតូអស់ទាំងស្រុង និងប្រេីប្រាស់រថយន្ដពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមសហការជារថយន្ដពន្លត់អគ្គិភ័យរបស់កងពលតូចលេខ៧០(៧១១) អស់ជាច្រេីនគ្រឿងបាញ់អោយរលត់ជាស្ថាពរ។
តាមរបាយការណ៍របស់មន្ត្រីជំនាញ ឃ្លាំងលក់ម៉ូតូដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំ ១៧ម៉ែត្រ គុណ ២៥ម៉ែត្រ និងឆេះផ្ទះថ្មទំហំ ០៦ម៉ែត្រ x ២៥ម៉ែត្រ ចំនួន ០១ខ្នង រួមទាំងឆេះម៉ូតូ និងគ្រឿងបន្លាស់ម៉ូតូអស់ជាច្រើន។ ចំពោះមូលហេតុដែលបង្កអោយឆាបឆេះនេះ សមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ កំពុងហ៊ុមព័ទ្ធខ្សែដេីម្បីធ្វេីការស្រាវជ្រាវ៕
អត្ថបទ៖ រដ្ឋា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


