ព័ត៌មានជាតិ
ពលរដ្ឋស្នើឲ្យសាងសង់រូបសំណាកនៅរង្វង់មូលខ្លាស្ទុះ ខណៈជាអត្តសញ្ញាណខេត្តក្រចេះ
អាជ្ញាធរខេត្តក្រចេះ កំពុងសិក្សាលទ្ធភាពដើម្បីឈានទៅសាងសង់រូបសំណាករង្វង់មូលខ្លាស្ទុះ រួមទាំងរង្វង់មូលក្បាលស្ពានឆ្លងទន្លេមេគង្គ ស្របពេលខេត្តក្រចេះកំពុងទទួលបានសមិទ្ធជាប្រវត្តិសាស្ត្រនូវស្ពានឆ្លងទន្លេមេគង្គ ផ្លូវបេតុង ផ្លូវក្រាលកៅស៊ូខ្វាត់ខ្វែងពីទីប្រជុំជនរហូតដល់ជនបទ។
កាលពីពេលថ្មីៗនេះ ពលរដ្ឋលើកឡើងអំពីរង្វង់មូលខ្លាស្ទុះ ដោយឃើញមានការចាប់អារម្មណ៍ទៅលើរូបសំណាកខ្លាមួយគូអមដោយសំណេរថា «រង្វង់មូលខ្លាស្ទុះខេត្តក្រចេះ បើរៀបចំដូចរូបនេះបងប្អូនមានយោបល់យ៉ាងម៉េចដែរ? គ្រាន់តែជ្រុងមួយនៃគំនិតទេ»។


លោក ឈឺន រិទ្ធ ចៅសង្កាត់អូរឬស្សី បានឱ្យដឹងថា ពាក់ព័ន្ធមានការលើកឡើងដើម្បីសាងសង់រូបសំណាកនៅរង្វង់មូលខ្លាស្ទុះ លោកបានឆ្លងយោបល់ទៅអភិបាលខេត្តរួចហើយ ខណៈលោកអភិបាលខេត្តក៌បានឯកភាព ប៉ុន្តែឥឡូវនេះថវិការបស់ខេត្តពុំទាន់មានលទ្ធភាព ពីព្រោះធម្មតារូបសំណាកក្នុងគម្រោងទាំងមូលគ្រោងចំណាយថវិកាសរុបប្រមាណជាង ២០ ម៉ឺនដុល្លារ។
រូបសំណាកខ្លាស្ទុះដែលគ្រោងសាងសង់មានកម្ពស់ ៧ ម៉ែត្រ។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានរំលឹកអំពីរង្វង់មូលខ្លាស្ទុះ ពេលសម្តេចអញ្ជើញមកសម្ពោធផ្លូវជាតិលេខ ៧ ហើយប្រជាពលរដ្ឋអ្នកស្រុកក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ក៏ស្គាល់រង្វង់មូលនេះច្បាស់ជាអត្តសញ្ញាណរបស់ខេត្តក្រចេះ។


បើតាម លោក ឈឺន រិទ្ធ ចៅសង្កាត់អូរឬស្សីបានបញ្ជាក់ថា រង្វង់មូលខ្លាស្ទុះនេះពលរដ្ឋក្នុងខេត្តស្គាល់ជាទូទៅ បើទោះបីជាដាក់រូបសំណាកអ្វីក៏ដោយ ក៏នៅតែឈ្មោះរង្វង់មូលខ្លាស្ទុះដែរ។
លោក ម៉ែន វណ្ណា នាយករដ្ឋបាលខេត្តក្រចេះបានឱ្យដឹងថា ចំពោះរូបសំណាករង្វង់មូលខ្លាស្ទុះ ថ្នាក់ដឹកនាំខេត្តបានគិតគូរ ប៉ុន្តែមិនទាន់សម្រេចថាដាក់រូបអ្វីឱ្យត្រូវទីតាំងហ្នឹងទេ ប៉ុន្តែមុននិងក្រោយគឺត្រូវតែដាក់៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


