ព័ត៌មានជាតិ
អាជ្ញាធរស្រុកស្នួល រកឃើញទំនិញខូចគុណភាព និងហួសសុពលពល ណែនាំអាជីវករបញ្ឈប់ដាក់លក់ជាបន្ទាន់
ក្រុមការងារចម្រុះនៃរដ្ឋបាលស្រុកស្នួល ខេត្តក្រចេះបានរកឃើញទំនិញខូចគុណភាព និងហួសសុពលភាពប្រើប្រាស់ ព្រមទាំងបានធ្វើការដកហូតនិងធ្វើការណែនាំដល់អាជីវករឲ្យបញ្ឈប់ការដាក់លក់ជាបន្ទាន់។

ការរកឃើញនូវទំនិញខូចគុណភាព និងហួសសុពលភាពប្រើប្រាស់ត្រូវបានធ្វើឡើងនាថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦ ដោយមានកិច្ចសហការណ៍រវាងរដ្ឋបាលស្រុកស្នួល សហការជាមួយក្រុមការងារអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានចុះត្រួតពិនិត្យទំនិញដាក់លក់នៅតាមទីផ្សារ និងទីតាំងអាជីវកម្មមួយចំនួនក្នុងភូមិសាស្ត្រស្រុកស្នួលខេត្តក្រចេះ ដើម្បីពិនិត្យគុណភាពទំនិញ សុវត្ថិភាពចំណីអាហារ និងទប់ស្កាត់ការចរាចរទំនិញខូចគុណភាព ឬផ្ទុកសារធាតុហាមឃាត់ ដែលអាចបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ព្រមទាំងបានធ្វើការអប់រំផ្សព្វផ្សាយអំពីច្បាប់ និងវិធានការសុវត្ថិភាពចំណីអាហារ ដើម្បីធានាការពារសុខភាពអ្នកប្រើប្រាស់ផងដែរ។


ប្រភពពីមន្ត្រីជំនាញបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ ក្រុមការងារចម្រុះបានធ្វើការត្រួតពិនិត្យលើផលិតផលចំណីអាហារ បន្លែ ផ្លែឈើ សាច់គ្រប់ប្រភេទ ភេសជ្ជៈ និងទំនិញប្រើប្រាស់មួយចំនួន ដោយផ្តោតសំខាន់លើ៖ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់, ទំនិញគ្មានប្រភពច្បាស់លាស់, ផលិតផលផ្ទុកសារធាតុគីមីហាមឃាត់ និងទំនិញខូចគុណភាព និងអនាម័យមិនត្រឹមត្រូវ។
ជាលទ្ធផល ក្រុមការងារបានរកឃើញទំនិញមួយចំនួនខូចគុណភាព ហួសសុពលភាពប្រើប្រាស់ និងការប្រើប្រាស់សារធាតុរក្សាទុកបានយូរ ហើយបានធ្វើការដកហូត និងណែនាំដល់អាជីវករ អោយបញ្ឈប់ការដាក់លក់ជាបន្ទាន់។ ទន្ទឹមនិងនោះ អាជ្ញាធរស្រុកស្នួល បានបញ្ជាក់ថា ក្រុមការងាររបស់រដ្ឋបាលស្រុកស្នួល នឹងបន្តសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យជាប្រចាំ ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់ទំនិញខូចគុណភាព និងទំនិញខុសច្បាប់ ដែលអាចប៉ះពាល់ដល់សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ ប្រុញ វិធិន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


